អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ ធ្វើ​បាន​ល្អ​មែនទែន​យប់​មិញ​នេះ​ ដោយ​ផ្ដួល​អ្នក​លេង​គុន​ថៃ​ Petchchartchai Sor​ ឲ្យ​សន្លប់​ធំ​នៅ​ក្នុង​ទឹក​ទី៣​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​៦៧​គីឡូក្រាម​បន្ត​ទៀត។​

អ្នកប្រដាល់ជើងខ្លាំងឡៅ​ ចន្រ្ទា បាន​ប្រាប់​ថា: វិធី​សាស្ត្រ​យក​ឈ្នះ​ជើង​ខ្លាំង​ខាង​លើ​នេះ​​ គឺ​ដោយ​សារ​​វ៉ៃ​ចេញ​ឲ្យ​​បាន​ច្រើន​ ហើយ​ចំណុច​ល្អមួយ​ទៀត​ គឺ​កម្លាំង​របស់​ខ្លួន​ក៏​​​លើស​អ្នក​ប្រដាល់​ថៃ​នេះ​ផង​ដែរ នេះ​ជា​រូប​ភាព​ខ្លះៗ​នៃ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ ក៏​ដូចជា​រូបភាពអ្នកគាំទ្រស្អាតម្នាក់សុំថតជាមួយ ចន្រ្ទា ៕​

សូមទស្សនាវិដេអូរវាងគូរប្រកួតទាំងពីរខាងក្រោមនេះ: