ក្រុម​ហង្សក្រហម Liverpool ​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ហង្ស​ក្រហម​រក​បាន​១​គ្រាប់​មុន​តាំង​ពី​នាទី​ទី​២​បើក​ឆាក​ការ​ប្រកួត ដោយ​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Mohamed Salah ។

ក្រោយ​ពី​បាន​១​គ្រាប់​នោះ​ហើយ ​ក្រុម​របស់​លោក Klopp ​ក៏​នៅ​មាន​ឱកាស​ម្ដង​ជា​ពីរ​ដង​ទៀត​ដែរ ​ខណៈ​ដែល​ក្រុម Spurs ​វិញ​មាន​តែ​ស្ថិតិ​គ្រប់​គ្រង​បាល់​និង​ឱកាស​ល្អ​ៗ​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម Liverpool ​បាន​ឡើយ។ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ ​Origi ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​ឱ្យលោក Klopp ​នាំ​មុខ​២-០ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ​ផង​ដែរ។

​ចប់​ការ​ប្រកួត​ក្រុម Liverpool ​ឈ្នះ​ក្នុង​លទ្ធផល ​២-០ នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​ក្រុម Liverpool ​។ ខណៈ​ដែល​ឆ្នាំ​មុន​ពាន​រង្វាន់​នេះ ​ពួកគេ​បាន​ត្រឹម​លេខ​២​ប៉ុណ្ណោះ ​ដោយ​ចាញ់​ក្រុម Real Madrid ៕

Credit: Sabay