Mohamed Salah រកបានគ្រាប់បាល់មួយគ្រាប់និងបង្កើតឪកាសមួយគ្រាប់ទៀតក្នុងនាមម្ចាស់ផ្ទះអេហ្ស៊ីបបានផ្តួលក្រុមសាធារណៈរដ្ឋកុងហ្គូក្នុងលទ្ធផល ២-0 ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Africa Cup of Nations។
អេហ្ស៊ីបបាននាំមុខមុននៅនាទីទី២៥ ក្រោយការបញ្ចូនបាល់របស់ខ្សែប្រយុទ្ធ Salah ខណៈ Ahmed Elmohamady របស់ក្រុម Aston Villa ជាអ្នកស៊ុតបញ្ចូលទីនៅនាទីទី៤៣។ Salah ខ្សែប្រយុទ្ធហង្សក្រហម Liverpool ដដែលបានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៤៣ ទោះបីជាមានការរារាំងពីកីឡាករកុងហ្គោពីរទៅ ៣នាក់នាក់យ៉ាងណាក្តី។
អេហ្ស៊ីបម្ចាស់ជើងឯក African Nation Cup ក្នុងឆ្នាំ២០១០ និងទទួលបានជើងឯករងនៅឆ្នាំ ២០១៧ បានទទួលជ័យជម្នះជាលើកទី២ ហើយទទួលបាន ៦ពិន្ទុនិងមានចំណាត់ថ្នាក់លេខ២ សម្រាប់ការប្រកួតក្នុងពូល A ។
Mohamed Salah រកបាន២គ្រាប់ ជួយអេហ្សីប ដើម្បីកក់កៅអី ១៦ក្រុម African Nation Cup
អត្ថបទទាក់ទង