ខ្សែបម្រើក្លឹប Real Madrid កីឡាករ Toni Kroos បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild ថា ខ្លួននឹងចូលនិវត្តន៍ក្នុងអាយុ ៣៣ឆ្នាំ ក្រោយពីពេលដែលផុតកុងត្រាជាមួយក្លឹបអធិរាជស។
កីឡាកររូបនេះបានលើកឡើងថា៖ ” អាយុ ៣៣ឆ្នាំ អាចជាពេលល្អក្នុងការព្យួរស្បែកជើងហើយ ” ។ Kroon បានបន្តថា៖ ” ខ្ញុំកំពុងតែគិតគូរនៅអំឡុងពេលនេះ អំពីអ្វីដែលខ្ញុំបន្តធ្វើទៀតក្រោយពីបញ្ចប់អាជីពបាល់ទាត់នេះ ” ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើក្រុមជម្រើសអាល្លឺម៉ង់កីឡាករ Toni Kroos ក្នុងឆ្នាំនេះមានអាយុ ២៩ឆ្នាំហើយ។ ក្នុងអាជីពរបស់គេ Kroos ធ្លាប់រួមរស់ជាមួយ ក្លឹប Bayern Munich, ក្លឹប Bayer Leverkusen និងក្លឹប Real Madrid៕
ខ្សែបម្រើក្លឹប Real Madrid កីឡាករ Toni Kroos ប្រាប់ថា ខ្លួនជិតចូលនិវត្តន៍ហើយ
អត្ថបទទាក់ទង