លោក Noel Le Graet ប្រមុខសហព័ន្ធបាល់ទាត់បារាំងហៅកាត់ (FFF) បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍កីឡាករឆ្នើម Kylian Mbappe ក្រោយលេចឭថាយុវជនរូបនេះចង់លេងនៅកីឡាអូឡាំពិកនាទីក្រុងតូក្យូ។
លោក Noel Le Graet ប្រមុខសហព័ន្ធបាល់ទាត់
ក្រុមបាល់ទាត់ឈុតតូចបារាំងបានកក់កៅអីអូឡាំពិកឆ្នាំក្រោយនៅជប៉ុនដោយស្វ័យប្រវត្តិបន្ទាប់ពី ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានអឺរ៉ុបអាយុក្រោម២១ឆ្នាំ។ Mbappe បានបង្ហោះលើបណ្ដាញសង្គមថា “TOKYO 2020” ដែលហាក់បង្ហាញអារម្មណ៍ចង់លេងព្រឹត្តិការណ៍នេះខណៈរូបគេផ្ទាល់ក៏មិនទាន់លើសអាយុនៅឡើយ។
កីឡាករឆ្នើម Kylian Mbappe
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំមកពី Paris Saint Germain មិនដែលលេងឲ្យឈុតអាយុក្រោម២១ឆ្នាំរបស់បារាំងម្ដងណាឡើយ ពោលគឺជាប់ជម្រើសជាតិឈុតធំយកតែម្ដងដោយសារតែរូបគេមានសមត្ថភាពនឹកស្មានមិនដល់ អាចលេងជាមួយរៀមច្បងជួយមាន់គកបារាំងឈ្នះ World Cup កាលពីឆ្នាំទៅ។
កីឡាករឆ្នើម Kylian Mbappe and Neymar JR
Mbappe បាននិយាយថា៖ “ខ្ញុំមានកាតព្វកិច្ចជួយបារាំងឈ្នះ Euro មួយទៀតបន្ទាប់ពីឈ្នះ World Cup។ សម្រាប់ការឈ្នះមេដាយមាសអូឡាំពិកឲ្យបារាំងក៏ស្ថិតនៅក្នុងក្ដីស្រមៃរបស់ខ្ញុំដូចគ្នា ប៉ុន្តែការមានឈ្មោះទៅលេងនៅជប៉ុន ឬអត់គឺស្ថិតនៅលើគ្រូបង្វឹកមិនមែននៅលើខ្ញុំឡើយ”៕