បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រីអាមេរិកបានឈានឡើងវគ្គ 8ក្រុមចុងក្រោយហើយ នៃព្រឹត្តិការណ៍បាល់ទាត់ស្ត្រីជើងឯកពិភពលោក FIFA Women’s World Cup 2019 ក្រោយយកឈ្នះក្រុមអេស្ប៉ាញ 2-1 ដោយបាល់ពិន័យ 11ម៉ែត្រទាំងពីរគ្រាប់។
ក្រុមការពារតំណែងជើងឯក និងជាក្រុមដែលគេគិតថានឹងឈ្នះជើងឯកឆ្នាំនេះនោះ បានចាប់ផ្តើមនាំមុខមុននៅនាទីទី7 ដោយបាល់ពិន័យ 11ម៉ែត្ររបស់ Megan Rapinoe តែក៏ត្រូវអេស្ប៉ាញតាមស្មើវិញភ្លាមៗនៅនាទីទី9 ដោយ Jennifer Hermoso។
ការប្រកួតបន្តតានតឹងគ្មានក្រុមស៊ុតបញ្ចូលទី រហូតដល់វគ្គទី2 នាទីទី76 ទើបក្រុមការពារតំណែងជើងឯកអាមេរិក រកបានគ្រាប់ជ័យជំនះដោយបាល់ពិន័យ 11ម៉ែត្រមួយគ្រាប់ទៀតស៊ុតបញ្ចូលទីដោយ Megan Rapinoe ដដែលបន្ទាប់ពីកំហុសរបស់ Rose Lavelle នៅក្នុងប្រអប់គ្រោះថ្នាក់ និងត្រូវបានពិនិត្យឡើងវិញដោយ VAR។ ចប់ការប្រកួតអាមេរិកយកឈ្នះអេស្ប៉ាញ 2-1 ឡើងវគ្គ 8ក្រុមចុងក្រោយ តែត្រូវធ្វើការធ្ងន់ដោយនឹងត្រូវជួបជាមួយម្ចាស់ផ្ទះបារាំង។
By: BTV
បាល់ពិន័យ 11ម៉ែត្រ 2គ្រាប់នាំអាមេរិកឡើងវគ្គ 8ក្រុមបាល់ទាត់ស្ត្រីជើងឯកពិភពលោក
អត្ថបទទាក់ទង