កីឡារក Fernando Torres នៅថ្ងៃនេះបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនព្យួរស្បែកជើង ឈប់លេងបាល់ក្រោយប្រឡូកក្នុងពិភពបាល់ទាត់ជិត២០ឆ្នាំ។ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំចាប់ផ្ដើមអាជីពដំបូងបំផុតពីថ្នាលយុវជន Atletico Madrid ក្នុងឆ្នាំ១៩៩៥ មុនជាប់ឈុតធំក្នុងឆ្នាំ២០០១។ Torres លេចធ្លោបំផុតនៅពេលផ្ទេរទៅ Liverpool ក្នុងឆ្នាំ២០០៧ បង្ហាញខ្លួនបាន ១០២ប្រកួត ស៊ុតបញ្ចូលទីបាន ៨១គ្រាប់មុនពេលចាកចេញទៅ Chelsea នៅឆ្នាំ២០១១។
នៅតោខៀវកីឡាករអេស្ប៉ាញរូបនេះត្បិតធ្លាក់ទម្រង់លេខ និងស៊ុតបញ្ចូលទីបាន៤៥គ្រាប់ក្នុងរយៈពេល៤ឆ្នាំ ប៉ុន្តែរូបគេបានឈ្នះពានរង្វាន់ជាច្រើនដូចជា FA Cup, Europa League និង Champions League ជាដើម។ អាជីពរបស់ Torres កាន់តែដុនដាបថែមទៀតនៅពេល AC Milan ខ្ចីជើង រួចទៅ Atletico វិញ និងចុងក្រោយបំផុតទៅលេខឲ្យក្លឹបជប៉ុន Sagan Tosu ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់។
តារាពាក់លេខ៩ដែលឈ្នះ World Cup និង Euro ២ដងជាមួយអេស្ប៉ាញបានសរសេរលើ Twitter ថា៖ “រយៈពេល១៨ឆ្នាំជាមួយនឹងរឿងរ៉ាវ អនុស្សាវរីយ៍រាប់មិនអស់ក្នុងពិភពបាល់ទាត់ ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ត្រឹមនេះ”។ Torres គ្រោងធ្វើសន្និសីទសារព័ត៌មានក្នុងទីក្រុងតូក្យូនៅថ្ងៃអាទិត្យដើម្បីពន្យល់ពីរឿងនេះកាន់តែច្បាស់៕
Fernando Torres ប្រកាសចូលនិវត្តន៍ក្រោយប្រឡូកក្នុងពិភពបាល់ទាត់ជិត ២០ឆ្នាំ
អត្ថបទទាក់ទង