លោក Erik ten Hag បានចុះហត្ថលេខាបន្តកិច្ចសន្យា 3ឆ្នាំបន្ថែមដឹកនាំក្រុមហូឡង់ Ajax Amsterdam ដល់ឆ្នាំ2022 បន្ទាប់ពីដឹកនាំក្រុមទទួលបានពានក្នុងស្រុកចំនួន 2 និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។
បុរសវ័យ 49ឆ្នាំរូបនេះមានរដូវកាលជោគជ័យរបស់ខ្លួន កាលពីរដូវកាលដែលទើបតែបញ្ចប់កន្លងទៅ ដោយឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ដោយទម្លាក់ក្រុមខ្លាំងៗដូចជា ក្រុមជើងឯក 3សម័យជាប់គ្នា Real Madrid នៅវគ្គ16 មុនពេលឡើងទៅទម្លាក់ Juventus នៅវគ្គ8 ទើបចាញ់ Spurs នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
មុនទទួលបានកិច្ចសន្យាថ្មីនេះ លោក Erik ten Hag ក៏ត្រូវបានគេចុះផ្សាយថា មានក្លិបធំៗនៅអឺរ៉ុបមួយចំនួនទាក់ទងទៅដឹកនាំផងដែរ៕ លោក Erik ten Hag ត្រូវបានតែងតាំងជាគ្រូបង្វឹក Ajax កាលពីខែធ្នូ ឆ្នាំ2017៕
ដឹកនាំ Ajax ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL លោក Erik ten Hag ទទួលបានកិច្ចសន្យាថ្មី
អត្ថបទទាក់ទង