បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ ផល​ សោភ័ណ្ឌ​ មុន​នេះ​បញ្ជាក់​ថា ​ថ្ងៃ​ទី១៥​ ខែ​៦​ ឆ្នាំ​២០១៩​ ជា​ថ្ងៃ​ឈឺ​ចាប់​បំផុត​សម្រាប់​រូប​គេ​ ដែល​បាន​បាត់បង់​ឪពុក​ជា​ទី​ស្រឡាញ់​ហើយ។​ ចំណែក​មិត្ត​របស់​ សោភ័ណ្ឌ​ ក៏​បាន​បង្ហោះ​រូប​ភាព​ខ្លះៗ​ដែល​បញ្ជាក់​ថា​ ឪពុក​កីឡាករ​រូប​នេះ​បាន​ទទួល​មរណភាព​មុន​ដែរ​ និង​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ផង​ដែរ។​ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ដោយ​សារជម្ងឺលើសឈាម​។ ឪពុក​របស់​ ផល​ សោភ័ណ្ឌ​ ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​តាំង​ពី​យប់​មិញ​មកម្ល៉េះ៕​