លោក Gil Marin នាយកប្រតិបត្តិក្រុម At.Madrid បានអះអាងថាកីឡាករ Antoine Griezmann នឹងចុះហត្ថលេខាចូលរួមជាមួយក្លឹប Barcelona នៅរដូវក្តៅនេះស្របពេលខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានប្រកាសនៅចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩ ថាខ្លួនចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយក្រោយចំណាយពេល ប្រាំឆ្នាំជាមួយក្លឹបមានមូលដ្ឋាននៅ រដ្ឋធានីអេស្ប៉ាញមួយនេះ។
Griezmann កីឡាករវ័យ ២៨ឆ្នាំរូបនេះមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់កីឡាដ្ឋាន Camp Nou កាលពីប៉ុន្មានខែថ្មីៗនេះបើទោះបីជាក្រុម Manchester United និង Paris Saint-Germain បានបង្ហាញពីចេតនាចង់ប្រជែងគ្នាចុះហត្ថលេខាជាមួយម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះយ៉ាងណាក្តី។
និយាយទៅកាន់គេហទំព័រកីឡា Sport កាលពីរាត្រីថ្ងៃពុធនាយកប្រតិបត្តិលោក Marin បានបន្តថា យើងដឹងតាំងពីខែមីនាថា Griezmann នឹងទៅចូលរួមជាមួយ ក្លឹប Barcelona ស្របពេលសាមីកីឡាករបានបញ្ជាក់បន្ទាប់ពីបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការជម្រុះ Euro ២០២០ រូញបគេនិងបង្ហាញខ្លួនជាមួយក្លឹបថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Gil Marin បញ្ជាក់ឈ្មោះក្លឹបដែល Antoine Griezmann និងផ្លាស់ទៅ
អត្ថបទទាក់ទង