Neymar មិនមានវត្តមាននៅទីលាន ហ្វឹកហាត់ជាមួយ PSG ឡើយដោយបានចាកចេញពីទីក្រុងប៉ារីសទៅកាន់ប្រទេសប្រេស៊ីលកាលពីថ្ងៃពុធដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ Copa America។ កីឡាករតម្លៃខ្លួនថ្លៃបំផុតលើលោករូបនេះ មិនអាចលេងការប្រកួតចុងក្រោយរបស់ PSG ជាមួយក្រុម Reims ដោយសារតែការហាមប្រាម ប៉ុន្តែការមិនមកបង្ហាញខ្លួននៅជុំរុំហ្វឹកហាត់ គឺរូបគេមិនបានឆ្លងកាត់ការអនុញ្ញាតពីគ្រូបង្វឹកលោក Tuchel ទេ។
បន្ទាប់ពីចូលរួមកម្មវិធីមូលនិធិរបស់ PSG កាលពីថ្ងៃពុធ Neymar បានធ្វើដំណើរតាមយន្តហោះហើយបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល។ Thomas Tuchel គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា តើគាត់ត្រូវបានអនុញ្ញាតដោយក្លឹប PSG មែនទេ? មិនមែនរូបខ្ញុំជាអ្នកសម្រេចតែម្នាក់ទេ។
យ៉ាងណាមិញលោក Tuchel ចង់បន្ធូរបន្ថយភាពតានតឹសម្រាប់សារព័ត៌មានដែលបានចុះផ្សាយដោយបានផ្តល់បទសម្ភាសន៏បន្ថែមថាៈ ខ្ញុំចង់ឱ្យ Neymar បន្តលេងនៅទីនេះ នៅរដូវកាលក្រោយ នេះគឺជាបាល់ទាត់យើងមិនមែនជាមនុស្សឆោតល្ងង់ទេ។ក្លិបចង់ចុះហត្ថលេខាលើកីឡាករជាច្រើនប៉ុន្តែប្រសិនបើអ្នកសួរសំនួរខ្ញុំក្នុងនាមជាគ្រូបង្វឹកតើចង់អោយគាត់នៅទីនេះបន្តរឺយ៉ាងណា? ខ្ញុំមិនចង់ឱ្យគាត់មកទីនេះនៅរដូវកាលក្រោយទេប្រសិនបើរឿងនេះមិនកើតឡើងជាបញ្ហាចោតយើងនឹងស្វែងរកដំណោះស្រាយ។
Neymar មិនមានវត្តមាននៅទីលានហ្វឹកហាត់ជាមួយ PSG ទោះគ្មានការអនុញ្ញាតិពីគ្រូបង្វឹក
អត្ថបទទាក់ទង