ការត្រៀមលក្ខខណៈផ្សេងៗសម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ត្រូវបានរំខានដោយសារតែភាពចម្រោងចម្រាស់ជុំវិញជម្រើសលើទីលានប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ប៉ុន្តែ ពេលនេះ វាដល់ពេលហើយសម្រាប់កីឡាបាល់ទាត់ក្នុងការកាត់សេចក្តី ខណៈដែលគូប្រជែងដែលស្គាល់គ្នាយ៉ាងច្បាស់ Chelsea និង Arsenal ត្រៀមជួបគ្នាក្នុងទីក្រុង Baku នៅរាត្រីនេះ។

រយៈពេល២សប្តាហ៍កន្លះ ក្រោយពីរដូវកាលក្របខ័ណ្ឌ Premier League បានបញ្ចប់ អ្នកគាំទ្រដែលមកពីទីក្រុងឡុងដ៍ ត្រូវធ្វើដំណើរលើចម្ងាយផ្លូវ ៥០០០គីឡូម៉ែត្រ ទៅកាន់រដ្ឋធានីរបស់ប្រទេសអាស៊ែបៃហ្សង់។ វាគឺជាការប្រកួតគូទី១ ក្នុងរយៈពេល ១សប្តាហ៍ក្នុងក្របខ័ណ្ឌអឺរ៉ុបវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមអង់គ្លេសនៅរដូវកាលនេះ ស្របពេលដែលក្រុម Liverpool និង Tottenham Hotspur ក៏នឹងត្រូវប្រជែងគ្នាក្នុងក្របខ័ណ្ឌ Champions League នៅទីក្រុងម៉ាឌ្រីដ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ប៉ុន្តែ បរិយាកាសប្រហែលជាមិនមានភាពរំភើបខ្លាំងសម្រាប់អ្នកគាំទ្ររបស់ក្រុមអង់គ្លេស នាកីឡដ្ឋាន Baku Olympic នៅពេលដែលការប្រកួតចាប់ផ្តើមនៅម៉ោង១១យប់ (ម៉ោងក្នុងស្រុក) ស្របពេលដែលក្លិបទាំង២ បានលក់សំបុត្របានត្រឹមតែ ៦០០០សន្លឹកប៉ុណ្ណោះ សម្រាប់ការប្រកួតនៅកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបាន ៧០០០០នាក់។ បញ្ហាលើចម្ងាយផ្លូវ និងការចំណាយផ្សេងៗ ក៏ដូចជាភាពលំបាកក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Baku បានរារាំងមិនឲ្យអ្នកគាំទ្រជាច្រើនមិនចង់ធ្វើដំណើរ ស្របពេលដែលក្រុម Arsenal ក៏បានអវត្តមានតារាឆ្នើម Henrikh Mkhitaryan ផងដែរ ដោយសារតែបញ្ហានយោបាយ៕`