Jaap Stam ជឿជាក់ថា Matthijs de Ligt នឹងមានទម្រង់លេងល្អសក្តិសមបំផុតប្រសិនផ្លាស់មកលេងអោយក្រុម Manchester United។
បច្ចុប្បន្នប្រធានក្រុម Ajax វ័យ ១៩ឆ្នាំបានទាក់ទាញការកោតសរសើរពីគ្រប់ទិសទីនៅទូទាំងទ្វីបអឺរ៉ុប ជាកីឡាករវ័យក្មេងដែលទទួលបានចំណាប់អារម្មណ៏ខ្លាំងក្នុងពិភពបាល់ទាត់ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ក្រុម Ajax នៅក្របខ័ណ្ឌ Champions League ក្រោយជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជួយក្រុមឈ្នះពានលីកកំពូលហូឡង់នៅរដូវកាល ២០១៨-២០១៩ នេះ។
De Ligt មានការចង់បានយ៉ាងខ្លាំងពីសំណាក់ក្រុម Barcelona នៅរដូវក្តៅនេះ ខណៈក្រុមម្ចាស់ជើងឯក La Liga បានចុះហត្ថលេខានាំយកខ្សែបម្រើកណ្តាលនិងជាមិត្តរួមក្រុមរបស់គេគឺ Frenkie De Jong រួចទៅហើយពីក្លឹប មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់នេះ។
ទោះបីជាមានការលើកឡើងបែបនេះក្តី សាមីកីឡាករបានសារភាពថាគាត់នៅតែមិនទាន់ធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួននៅឡើយទេ។ ឆ្លើយតបនិងចំនុចនេះទើបមិត្តរួមជាតិ និងជាសិស្សច្បងជំនាន់មុនកីឡាករខ្សែការពារកណ្តាល Jaap Stam ជឿជាក់ថា De ligt នឹងអាចបង្ហាញទម្រង់លេងបានយ៉ាងល្អនៅកីឡាដ្ឋាន Old Trafford ដែលជាអតីតក្លឹបរបស់ខ្លួន។
Jaap Stam ប្រាប់ថា Matthijs de Ligt ចាកចេញពី Ajax មកលេងអោយ Man-United នឹងមានអនាគតល្អ
អត្ថបទទាក់ទង