អ្នកលេងគុនខ្មែរមកពីសៀមរាប ឬទ្ធិ សាស្រ្តាវុធ ការប្រកួតមានចាញ់ និងឈ្នះ ចាញ់លើកនេះចាត់ទុកជាបទពិសោធ ប៉ុន្តែសោកស្ដាយដែលមិនបានឡើងទៅវគ្គបន្តនៃកម្មវិធីពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាមនេះ។
កូនសិស្សលោក ជា ឬទ្ធិ ខាងលើនេះប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយកីឡាករ សូត្រ វាសនា គឺពិបាកវ៉ៃព្រោះគេវែង ពេលចូលទៅកៀកត្រូវគេធាក់កាត់រហូត ដូច្នេះពិបាកតាមវ៉ៃគេខ្លាំងណាស់។ ចាញ់ឈ្នះគ្នាយ៉ាងប្រផឹតប្រផើយ ធ្វើឲ្យអ្នកប្រដាល់រូបនេះមានការសោកស្ដាយជាខ្លាំង ដោយសារតែអ្វីដែលខំប្រឹងប្រែងតាំងពីដំបូងត្រូវបញ្ចប់ក្រោមដៃ សូត្រ វាសនា នេះតែម្ដង។
សាស្រ្តាវុធ ឲ្យដឹងទៀតថា ចាញ់លើកនេះចាត់ទុកជាបទពិសោធ ហើយនៅពេលខាងមុខបើមានឱកាសនឹងខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានដល់វគ្គសំខាន់ៗ ឬអាចឈ្នះពានក៏ដូចជាខ្សែក្រវាត់អ្វីជាដើម។
កីឡាករ ឬទ្ធិ សាស្រ្តាវុធ ចាញ់កីឡាករ សូត្រ វាសនា ដោយពិន្ទុកាលពីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយត្រូវធ្លាក់ចេញពីកម្មវិធីពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាមត្រឹមជុំទី២ វគ្គ១៦នាក់នេះហើយ៕
កីឡាករ ឬទ្ធិ សាស្រ្តាវុធ ចាញ់កីឡាករ សូត្រ វាសនា ដោយពិន្ទុ ទុកជាបទពិសោធ
អត្ថបទទាក់ទង