វត្តមួយក្នុងទីក្រុងបាងកក ត្រូវបានគេប្រទះឃើញមានរូបចម្លាក់របស់ David Beckham វីរបុរសរបស់ Manchester United។
Beckham បានចូលនិវត្តន៍ពីបាល់ទាត់៦ឆ្នាំទៅហើយ ប៉ុន្តែអតីតកីឡាកររបស់ Real Madrid នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក។ តាមការចុះផ្សាយរបស់ The Sun ស្ថាបត្យករដែលគេដឹងថាជាអ្នកគាំទ្រម្នាក់របស់ Man Utd បានបង្កើតគំនិតដាក់រូប Beckham នៅទីសក្ការបូជាមួយនេះ។
ត្បិតតែរូបចម្លាក់នេះបានឆ្លាក់តាំងពីឆ្នាំ១៩៩៨ ប៉ុន្តែវាទើបតែទាក់ទាញភ្ញៀវទេសចរពេលថ្មីៗនេះឯង។ រូបចម្លាក់របស់ Beckham ត្រូវបានគេឃើញឯកសណ្ឋានរបស់ United ឆ្នាំ១៩៩៧។ តាមការដឹងវត្តនោះឈ្មោះថា Pariwat ដែលឈ្មោះហៅក្រៅ វត្ត David Beckham។
ក្រៅពីរូបចម្លាក់អតីតប្រធានក្រុមអង់គ្លេស វត្ត Pariwat ក៏មានរូបបុគ្គលល្បីៗមួយចំនួនទៀតដូចជា Barack Obama, Pinocchio, Mickey Mouse និង Superman៕
By: Sabay
នៅថៃមានវត្តមួយឈ្មោះវត្ត David Beckham ជាវីរបុរសរបស់ Manchester United
អត្ថបទទាក់ទង