ជាថ្មីម្តងទៀតការខិតខំប្រឹងប្រែងរបស់ក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃអង្គារម្សិលមិញនេះបានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខា ខ្សែបម្រើ Bruno Fernandes ពីក្លឹប Sporting C.P ដែលមានមានតម្លៃខ្លួន ៥៥ លានយូរ៉ូ (៤៧ លានផោន / ៦០ លានដុល្លារអាមេរិក) យោងប្រភពពីគេហទំព័រ Goal បានចុះផ្សាយ។

ម្ចាស់ជើងឯកPremier League ១៣សម័យ គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាជាលើកដំបូងរបស់ពួកគេក្នុងការដោះដូរកីឡាករនៅខែមករាបន្ទាប់ពីមានការចរចាឡើងវិញមួយគួរអោយទុកចិត្តបានមុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃសុក្រ ស្អែកនេះហើយ។

យ៉ាងណាមិញ Man.Utd អាចចំណាយទឹកប្រាក់បន្ថែមសរុបរហូតដល់ ៨០ លានយូរ៉ូ(៦៨ លានផោន / ៨៨ លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើជំនាញជើងឆ្វេងសញ្ជាតិព័រទុយហ្កាល់លើលក្ខណ្ឌ និង ផលប្រយោជន៏ផ្សេងៗបន្ថែមមួយចំនួនទៀតដែលត្រូវបានព្រមព្រៀងគ្នារវាងក្លឹបទាំងពីរ។ Man.Utd បានតស៊ូយ៉ាងលំបាកនៅក្នុងទីផ្សារដោះដូរកីឡាករចាប់តាំងពីការឡើងតំណែងរបស់លោក Woodward ជាប្រធានផ្នែកទិញដូរកីឡាកររបស់ក្លឹបនៅឆ្នាំ ២០១៣ ស្របពេលអ្នកគាំទញរសង្ឃឹមថា Fernandes និងធ្វើអោយអ្នកគាំទ្រនិងក្លឹបដែលបានចំណាយប្រាក់មិនមានការខកចិត្តនោះទេ។

ប្រភព៖ Goal