លោក Zinedine Zidane ជាគ្រូបង្គោលដំបូងបង្អស់ ដែលឈ្នះវគ្គផ្ដាច់ព្រ័ត្រ ៩ដងដំបូង ក្រោយពីឈ្នះក្លឹបជិតខាងជាប់របង Atletico Madrid ក្នុងក្របខ័ណ្ឌពាន Supercopa Espana នាទឹកដីអារ៉ាប៊ីសាអ៊ូឌីត នេះបើយោងតាមទិន្នន័យដែលទទួលបានដោយគេហទំព័រ Tribuna។
យ៉ាងណាមិញ គ្រូបង្វឹកដែលកៀកនឹងកំណត់ត្រានេះជាងគេគឺ លោក Pep Guardiola ដោយឈ្នះវគ្គផ្ដាច់ព្រ័ត្រ ៨ដង ក្នុងប្រកួត Final ៩លើក។
លោក Zidane ឈ្នះវគ្គផ្ដាច់ព្រ័ត្រគ្រប់របៀបទាំងអស់ រាប់តាំងឈ្នះក្នុង ៩០នាទី ឈ្នះក្នុងវគ្គបន្ថែមម៉ោង (Club World Cup ឆ្នាំ២០១៦) និងឈ្នះក្នុងវគ្គប៉េណាល់ទី។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី ២ ហើយ ដែលលោក Zidane បានយកឈ្នះក្លឹប Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕