យោង Tribal Football បានចុះផ្សាយអោយដឹងថាអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho ត្រូវបានសហព័ន្ទបាល់ទាត់ក្រុមជម្រើសជាតិប្រេស៊ីល Confederacao Brasileira de Futebol (CBF)- ទាក់ទងរូបលោកអោយមកទទួលខុសត្រូវនិងដឹកនាំក្រុមរហស្សនាមសាំបាប្រេស៊ីលមួយនេះ។

គេហទំព័រដដែលបានអោយដឹងផងដែរថាអតីតគ្រូបង្វឹកក្លិប Manchester United លោក Jose Mourinho ក្រោយពីសម្រាកនិងខកខានពីតួនាទី និងការដឹកនាំក្លឹបអាជីពនាពេលកន្លងមក និងអាចពិចារណាចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលដើម្បីក្លាយជាគ្រូបង្ចឹកថ្មីរបស់ពួកគេ។

បច្ចុប្បន្នអ្នកចាត់ការ ក្រុមម្ចាស់ជើងឯក ៥សម័យគឺលោក Tite ដែលនឹងដឹកនាំក្រុមប្រេស៊ីលធ្វើជាម្ចាស់ផ្ទះចូលរួម ការប្រកួត Copa America ២០១៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា ២០១៩ខាងមុខនេះហើយបើសិនជាលោក Tite ខកខានមិនអាចនាំក្រុមឈ្នះជើងឯក នោះគឺជាពេលវេលាសម្រាប់លោក Mourinho ដែលធ្លាប់មានបទពិសោធន៏គ្រប់គ្រងក្រុមតោខៀវ Chelsea , Inter Milan និង Real Madrid ពិចារណានឹងទទួលនេះបន្ត។

ការពិតលោក Jose Mourinho អាចនិងពិចារណាយ៉ាងម៉ត់ចត់លើករណីនេះដោយបំណងរបស់ខ្លួនចង់ដឹកនាំក្រុមបាល់ទាត់អាជីពជាបន្តទៀត ក្រោយពីត្រូវក្លឹប Man.United បញ្ចប់តំណែងកាលពីខែធ្នូ២០១៨កន្លងមក ដោយសារតែហេតុផលមួយនោះគឺការប្រកួតប្រជែងធំៗ ជាបន្តបន្ទាប់គឺ FIFA World Cup និងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២២ ពោលគឺមានរយៈពេល៣ឆ្នាំទៀតឯណោះ។

បច្ចុប្បន្នលោក Mourinho គឺជាគ្រូបង្វឹកម្នាក់ក្នុងចំនោមគ្រូបង្វឹកល្បីល្បាញបំផុត នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នដោយធ្លាប់ឈ្នះពាន២៥ នៅក្នុងអាជីពរបស់គាត់នាពេលកន្លងមកដូចជាៈ ក្របខ័ណ្ឌ Champions League ចំនួនពីរលើកជាមួយនិង Porto ក្នុងឆ្នាំ២០០៣-២០០៤ និងក្រុម Inter Milan ក្នុងឆ្នាំ២០០៩-២០១០ និងឈ្នះពានរង្វាន់លីកកំពូលអឺរ៉ុបផ្សេងគ្នាគឺព័រទុយហ្គាល់២ដង, អង់គ្លេសបីដង, អ៊ីតាលីពីរដងនិង អេស្ប៉ាញ១ដង។