Gareth Bale ត្រូវបានគេរាយការណ៍ថាបានសុំជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្លឹប Real Madrid ថាគេចង់នៅបន្ត ថ្វីបើមានការទទូចថាកីឡាករសញ្ជាតិវែលនឹងត្រូវលក់ចេញនៅរដូវក្តៅនេះក៏ដោយ។ Los Blancos បាននាំយក Luka Jovićនិង Eden Hazard រួចទៅហើយនៅចុងរដូវកាលនេះ ដែលធ្វើឱ្យអនាគតរបស់ Bale ក្រៀមក្រំកាន់តែខ្លាំង។
Zinedine Zidane ក៏ធ្លាប់បានអះអាងកាលពីខែមុនថាគ្មានកន្លែងណាទំនេរសម្រាប់ Bale ឡើយនៅ Santiago Bernabéu សូម្បីតែការប្រកួតបិទរដូវកាលដែលគេគិតថាជាការប្រកួតចុងក្រោយដែល Bale សុំ Zidane លាអ្នកគាំទ្រ ក៏ Zidane មិនដាក់ឲ្យ Bale ចូលលេងដែរ ហើយការនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិត Bale កាន់តែខ្លាំង។
សារព័ត៌មានអេស្ប៉ាញ Football ESPAN បានរាយការណ៍ថា អតីតកីឡាករ Spurs បានទៅជួបផ្ទាល់ជាមួយក្រុមប្រឹក្សារបស់ក្លឹប ជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តរបស់គាត់ដែលចង់បន្តនៅ Real Madrid ហើយថាបើទោះជាក្លឹបទទួលសំណើលក់គាត់ក៏ដោយ កីឡាករវ័យ២៩ឆ្នាំ ក៏មិនព្រមចេញដែរ។ បើដូច្នោះមែន Bale ទំនងជានឹងអង្គុយកៅអីបម្រុងពេញ១រដូវកាល ទោះជាគេស្ថិតក្នុងចំណោមកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក៏ដោយ។
Bale បានផ្ទេរពី Spurs ទៅកាន់ Real Madrid នៅក្នុងឆ្នាំ ២០១៣ ជាមួយតម្លៃខ្លួនថ្លៃបំផុតបំបែកកំណត់ត្រាពិភពលោក ៨៥ លានផោន (១០៨ លានដុល្លារ) និង បានលើកពាន Champions League ៤ដងអំឡុងពេលនៅ Real Madrid៕
Gareth Bale ចង់ជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្លឹប Real Madrid ដោយចង់នៅរួមរស់បន្ត
អត្ថបទទាក់ទង