អង់គ្លេស៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola បានបំបែកកំណាត់ត្រា ក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមទទួលជ័យជម្នះ១០០ប្រកួតលឿនជាងគេបង្អស់នៅ Premier League ដោយចំណាយពេលចំនួន១៣៤ប្រកួតប៉ុណ្ណោះ ខណៈកំណត់ត្រានេះធ្លាប់បានកាន់កាប់ដោយគ្រូបង្វឹកក្រុម Tottenham Hotspur បច្ចុប្បន្នលោក Jose Mourinho ដោយលោកធ្លាប់ចំណាយពេល១៤២ប្រកួត។
ខាងក្រោមនេះជាគ្រូបង្វឹកទាំង៧រូប ដែលដឹកនាំក្រុមឈ្នះ១០០ប្រកួតលឿនជាងគេបង្អស់នៅ Premier League៖
1. លោក Pep Guardiola ចំណាយពេល ១៣៤ប្រកួត
2. លោក Jose Mourinho ចំណាយពេល ១៤២ប្រកួត
3. លោក Jurgen Klopp ចំណាយពេល ១៥៩ប្រកួត
4. លោក Alex Ferguson ចំណាយពេល ១៦២ប្រកួត
5. លោក Arsene Wenger ចំណាយពេល ១៧៩ប្រកួត
6. លោក Rafael Benitez ចំណាយពេល ១៨១ប្រកួត
7. លោក Claudio Ranieri ចំណាយពេល ១៨៧ប្រកួត
ប្រភព៖ allfootballapp