Napoli បានកំណត់គោលដៅរបស់ពួកគេដើម្បីខ្ចីជើង កីឡាករ Lucas Torreira របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយមកពង្រឹងក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករ និង បើកនៅខែមករាខាងមុខនេះ។ យ៉ាងណាមិញប្រភពពីសារព័ត៌មានអ៊ីតាលី La Gazzeta dello Sport បានចុះផ្សាយថា Napoli គ្រោងផ្តល់ប្រាក់កម្ចីចំនួន ៣ លានអឺរ៉ូសម្រាប់ Arsenal និងជម្រើសក្នុងការទិញផ្តាច់ ជាអចិន្រ្តៃយ៏ក្នុងតម្លៃ ២៧លានយូរ៉ូផងដែរ។
តែអ្វីដែលជាបញ្ហាគឺក្រុម Arsenal ហាក់ មិនទាន់ត្រៀមរួចរាល់ក្នុងការអនុញ្ញាតឱ្យ Torreira ចាកចេញស្របពេលខ្សែបម្រើរូបនេះ បានក្លាយជាមនុស្សសំខាន់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីបង្ហាញទម្រង់លេងបាន ២១ប្រកួតហើយនៅរដូវកាលថ្មីនេះ(ជម្រើស ១១នាក់ដំបូងបាន១៣ដង) ខណៈដែលរដូវកាលមុនគាត់លេងបាន ៥០ប្រកួតឯណោះ។
លើសពីនេះទៅទៀត Lucas Torreira មានតម្លៃខ្លួនរហូតដល់ទៅ ៤០លានអឺរ៉ូដូច្នេះការផ្តល់ជូនរបស់ណាប៉ូលីគឺនៅមានចំណុចខ្វះខាតដែលឈានដល់កិច្ចព្រមព្រៀង ក្នុងការនាំយករូបគេ ចេញពីកីឡាដ្ឋាន Emirate Stadium បាននោះទេ។