អ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់បានកត់សម្គាល់ឃើញថាកីឡាករ Cristiano Ronaldo បានលួចរកគ្រាប់បាល់របស់ Diogo Jota ជាមួយភាពអាត្មានិយមក្នុងអំឡុងពេលជ័យជម្នះវគ្គជម្រុះ Euro ២០២០រវាងព័រទុយហ្កាល់និងលុចសំបួរ។

ខ្សែប្រយុទ្ធក្រុម Juventus រកបានគ្រាប់បាល់នៅនាទីទី ៨៦ ក្នុងជ័យជំនះ២-០ និង នៅខ្វះតែ១ គ្រាប់ទៀតប៉ុណ្ណោះរូបគេនិងក្លាយជាកីឡាករឆ្នើមដែលរកបានគ្រាប់បាល់ទី១០០ សម្រាប់ក្រុមជម្រើសជាតិខណៈព័រទុយហ្កាល់បានកក់កន្លែងរួចរាល់របស់ពួកគេនៅអឺរ៉ូ ២០២០ នារដូវក្តៅខាងមុខនេះ។

ប៉ុន្តែអ្វីដែលជាការយល់ឃើញរបស់ប្រិយមិត្តសម្រាប់កំនត់ត្រាគ្រាប់ទី៩៩នេះគឺវាបាន កើតឡើងក្នុង លក្ខណៈគួរឱ្យសង្ស័យខណៈដែលអ្នកគាំទ្រខឹងសម្បារនឹងប្រធានក្រុមព័រទុយហ្កាល់ដែលបានលួចយកគ្រាប់បាល់ជ័យជំនះនេះពីមិត្តរួមក្រុម Diego Jota ខណៈ ខ្សែមម្រើ Bernardo Silva របស់ក្រុម Manchester City បានបោះបាល់ចូលដល់តំបន់គ្រោះថ្នាក់ហើយខ្សែការពារនិងអ្នកចាំទីរបស់ក្រុមលុចហ្សំបួរមិនអាចរារាំងពីការស៊ុតរបស់ Jota កីឡាករក្រុម Wolver ហើយ Ronaldo បានបន្ថែមវាទោះបីដឹងថាបាល់ឈានឆ្ពោះចូល គោលដៅទៅហើយ។

ជារឿងស្រដៀងគ្នានេះដែរដែលទើបតែកើតឡើង ក្នុងក្របខ័ណ្ឌ Champions League ខណៈខ្សែបម្រើរួមក្រុម Ronaldo កីឡាករសញ្ជាតិវេល Aaron Ramsey ទើបតែប្រព្រឹត្តសកម្មភាពស្រដៀងគ្នានេះដែរគឺរូបគេបានលួចគ្រាប់បាល់ហ្រ្វីឃីកជ័យជំនះរបស់រ៉ូណាល់ដូសម្រាប់ Juventus ជាមួយក្រុម Lokomotiv ទីក្រុងម៉ូស្គូ។

វីដេអូ៖