លោក Sheikh Salman bin Ebrahim al-Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ របស់ប្រទេសចិន នឹងត្រូវចាត់ទុកថា ជាចំណុចចាប់ផ្តើមនៃការបាញ់កាំជ្រួចមួយ សម្រាប់អនាគតរបស់ក្រុមជម្រើសជាតិមួយនេះ។
ប្រទេសចិន ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារថា ជាម្ចាស់ផ្ទះ ក្នុងមហាសន្និបាតវិសាមញ្ញមួយរបស់ AFC ក្នុងទីក្រុងប៉ារីស ក្រោយពីប្រទេសផ្សេងទៀត បានបោះបង់ការដេញថ្លៃសុំសិទ្ធិជាម្ចាស់ផ្ទះរបស់ខ្លួន ដើម្បីធ្វើឲ្យចិន នឹងសាកល្បងប្រជែងធ្វើជាម្ចាស់ផ្ទះ World Cup នៅថ្ងៃអនាគត។
លោក Sheikh Salman ដែលជាអនុ្ប្រធានរបស់ FIFA និងទើបតែបានជាប់ឆ្នោតជាថ្មីដើម្បីដឹកនាំរយៈពេល៤ឆ្នាំទៀតក្នុងនាមជាប្រធានរបស់ AFC កាលពីខែមេសានោះ បានឲ្យដឹងថា៖ «នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់កីឡាបាល់ទាត់នៅទ្វីបអាស៊ី និងតំបន់ផ្សេងទៀត»។ លោកបានបន្ថែមទៀតថា៖ «កីឡាបាល់ទាត់មានឱកាសកនុងការបើកសក្តានុពលដែលមានក្នុងប្រទេសមានអត្រាប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក។
យើងបានឃើញពីការកើនឡើងនៃកីឡានេះ ក្រោមទិសដៅ និងការបណ្តាក់ទុនរបស់រដ្ឋាភិបាលចិន»។ ព្រឹត្តិការណ៍ Asian Cup នៅឆ្នាំនេះ ក្នុងប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម ត្រូវបានពង្រីករហូតដល់២៤ក្រុម ជាលើកទី១ ខណៈដែលក្រុមជម្រើសជាតិកាតា បានទទួលជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ Channel News Asia