ប្រភពពី El Chiringuito TV អេស្បាញបានចុះផ្សាយថាលោក Jose Mourinho មានឪកាសនឹងវិលត្រឡប់មកដឹកនាំអតីតក្រុម Real Madrid ដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅបច្ចុប្បន្នគឺលោក Zinedine Zidane ។គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់វ័យ ៥៦ ឆ្នាំរូបនេះស្ថិតនៅក្នុងភាពទំនេរគ្មានក្លឹបដឹកនាំ ក្រោយពីត្រូវក្លឹប Manchester United បញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុន ខណៈពេលបច្ចុប្បន្នលោកជាអ្នកវិភាគកីឡារបស់ទូរទស្សន៍ Sky Sports ។
ប្រភពដដែល បានអោយដឹងថាលោក Mourinho គឺជាគោលដៅទី ១ ដើម្បីចូលមកជំនួសតំណែងលោក Zinedine Zidane បន្ទាប់ពីក្លឹបបរាជ័យ ក្រោមថ្វីជើងក្រុម Mallorca កាលពីថ្ងៃសៅរ៍ ដោយបណ្តោយអោយ Barcelona ឡើងឈរទីកំពូលតារាងខណៈ Real Madrid ធ្លាក់មក ចំណាត់ថ្នាក់លេខ២វិញ។
ទោះបីជាចុះហត្ថលេខានាំយកកីឡាករឆ្នើមៗដូចជាៈLuka Jovic,Militao, Mendy,Rodrygo ,Hazard ប៉ុន្តែក្រុមនៅតែមិនទាន់បានបង្ហាញទម្រង់លេងបានល្អគួរទទួលយកបាននៅឡើយ ជាពិសេសការប្រកួតនៅ ក្របខណ្ឌ Champion League ជាមួយក្រុម Galatasaray នៅថ្ងៃពុធនេះដែលពួកគេត្រូវការឈ្នះជាដាច់ខាតដើម្បីមានឪកាសឈានទៅវគ្គបន្ត។