អ្នកចាត់ការទូទៅ Zinedine Zidane បានធ្វើបទបង្ហាញ ចំពោះមុខអ្នកសារព័ត៌មាននៅ Valdebebas ដូចជាទម្លាប់ មុនពេល Real Madrid ទទួលភ្ញៀវ Osasuna នៅកីឡាដ្ឋាន Santiao Bernabeu នាថ្ងៃពុធក្នុងការប្រកួតសប្តាហ៏ទី ៦ ខណៈជ័យជំនះសប្តាហ៏ទី៥លើក្រុម Sevilla បានបន្ធូរបន្ថយសម្ពាធកៅអី អ្នកចាត់ការ របស់ ខ្លួនបន្ទាប់ពីរងបរាជ័យចាញ់ PSG ធ្ងន់ធ្ងរកាលពីសប្តាហ៏មុន។
ឆ្លើយតបនិងពាក្យចចាមអារាមអំពីអនាគតរបស់ខ្លួន លោក Zidane បានបញ្ជាក់ថា: នៅពេលដែលយើងចាញ់ពួកគេចង់អោយខ្ញុំចាកចេញ ហើយពេលណាយើងឈ្នះការប្រកួតខ្ញុំអាចដឹកនាំបន្ត ។ វាបានក្លាយជារឿងធម្មតាថ្ងៃស្អែកមានរឿងអ្វីកើតឡើងយើងមិនអាចព្យាករណ៏ទុកមុនទេ ។
តែយើងត្រូវតែខិតខំអោយអស់ពីសមត្ថភាពរយៈពេល៩០នាទីដើម្បីជ័យជំនះ សម្រាប់អ្នកគាំទ្រ និង ខ្លួនឯងហើយនេះគឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍។ ក្រុមអធិរាជសបានឆ្លងកាត់ប្រកួត ៥ លើកស្របពេលអ្នកចាត់ការទូទៅសញ្ជាតិបារាំងបាន បានបញ្ជាក់ពីជំហររបស់គាត់ថាការប្រកួតនៅក្របខណ្ឌលីកកំពូលអេស្បាញគឺមានភាពពិបាកនិងប្រកួតប្រជែងខ្លាំង ខណៈកីឡាករសំខាន់របស់ខ្លួនមួយចំនួននៅរងរបួសនៅឡើយ។