ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់បាល់ដំបូងដោយការតែតបញ្ចូលទីក្នុងការប្រកួតជាមួយ ក្លឹបរួមទីក្រុងគឺ AC Milan និងជួយក្រុមផ្តួលម្ចាស់ផ្ទះក្នុងលទ្ធផល២ទល់និង0 ។គ្រាប់បាល់ទី១គឺ​រក​បាន​​ដោយ​កីឡាករ​Marcelo Brozovic នៅនាទីទី៤៩សម្រាប់ក្រុមលោក Antionio Conte ទោះ​បីជាមាន​ការតវ៉ា​ពី​សំណាក់​ភាគី​ម្ខាង​ទៀត ប៉ុន្តែអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ដល់ Inter Milan បន្ទាប់ពី​ការ​ពិនិត្យដោយ VAR ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United Lukaku បានរកគ្រាប់បាល់ទី ៣ របស់​ខ្លួននៅលីកកំពូលអ៊ីតាលី Serie A ចំនួន ៤ គ្រាប់ហើយ ក្រោយពីឈើការបញ្ចូនបាល់របស់ មិត្ត​រួមក្រុម​Nicolo Barella ។ Lukaku បានក្លាយជាកីឡាករទី១ដែលរកគ្រាប់បាល់ក្នុងជំនួបរវាងក្លឹបមានមូលដ្ឋាន នៅទីក្រុងMilan ទាំងពីរនេះ គិតចាប់តាំងពីឆ្នាំ១៩១៤។

លទ្ធផលនេះធ្វើឱ្យ Inter ទទួលជ័យជំនះក្នុងប្រកួតលីកទាំងបួនរបស់ពួកគេនៅ​រដូវកាលនេះត្រលប់​មក​ឈរ​នៅលើកំពូលតារាងវិញខណៈក្រុមការពារតំណែងជើងឯក Juventus ដែលបានយកឈ្នះក្រុម Verona ២-១ កាល​ពីថ្ងៃសៅរ៏ដូចគ្នាឈរនៅលេខរៀងទី២ ដោយមានគម្លាត២ពិន្ទុ។

មានវីដេអូ: