ក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុន Arsenal បានកត់ត្រាជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Eintracht Frankfurt ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Europa League របស់ពួកគេ កាលពីថ្ងៃព្រសហ្បតិ៍ ខណៈដែលខ្សែប្រយុទ្ធ Mason Greenwood បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុម Manchester United ហើយក្រុម Rangers បានផ្តួល Feyenoord។
នៅរាត្រីប្រកួតមួយដែលមានក្រុមរបស់ចក្រភពអង់គ្លេសដល់ទៅ៥ បានចូលរួម ក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់លោក Unai Emery បានជួបលទ្ធផលដ៏ល្អបំផុត ខណៈដែលកីឡាករយុវជន Joe Willock និង Bukayo Saka សុទ្ធសឹងរកបានគ្រាប់បាល់ដូចគ្នាក្នុងប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានោះ កីឡាករ Dominik Kohr របស់ក្រុម Frankfurt បានរងការពិនិត្យកាតក្រហម ហើយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបំពេញជ័យជម្នះសម្រាប់ក្រុម Arsenal ក្នុងពូល F តែម្តង។ លោក Emery បានឲ្យដឹងថា៖ «គ្រប់គ្នាអាចរីករាយ ហើយការបន្តលេងក្នុងយុទ្ធនាការនេះ ពិតជាសំខាន់ណាស់ ហេតុនេះ វាពិតជាល្អណាស់ក្នុងការដណ្តើមបានជ័យជម្នះដ៏កក់ក្តៅមួយ ជាពិសេសនៅក្រៅទឹកដីរបស់ខ្លួន»។
ការប្រកួតបន្ទាប់របស់ពួកគេគឺនៅលើទឹកដីខ្លួនឯង ក្នុងពេលជួបក្រុម Standard Liege ដែលបានផ្តួលក្រុម Vitoria Guimaraes ២-០ កាលពីថ្ងៃព្រហស្បតិ៍ដូចគ្នា។ នៅ Old Trafford ឯនោះវិញ កីឡាករយុជន Greenwood វ័យ១៧ឆ្នាំ របស់ Man United បានស៊ុតបាល់បញ្ចូលទី ក្នុងពេលក្រុមខ្លួនបានយកឈ្នះ Astana របស់កាហ្សាក់ស្ថាន ១-០ ក្នុងការប្រកួតពូល L៕
ប្រភពព័ត៌មាន៖ Channel News Asia