ខ្សែការពារ Chris Smalling របស់ក្រុមបិសាចក្រហម Manchester United បានផ្លាស់ទៅចូលរួមជាមួយក្រុម Roma ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០១៩-២០២០ នេះបន្ទាប់ពីក្លឹបបានលក់ខ្សែការពារកណ្តាល Konstantinos Manolas ទៅ ឲ្យ Napoli ក្នុងតម្លៃ ៣២ លានផោនកាលពីរដូវក្តៅ។ ក្រុមមាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង ​Rome រាជធានីប្រទេស​អ៊ីតាលីមួយនេះនឹងត្រូវទទួលបន្ទុកផ្តល់ប្រាក់ពលកម្មនឿយហត់ ៣ លានផោន (២,៧ លានផោន) ដល់​កីឡាករ​អន្តរ​ជាតិ​អង់គ្លេសរូបនេះក្នុងរយៈពេល១ឆ្នាំ ។

Smalling វ័យ២៩ឆ្នាំដែលត្រូវបានអតីតគ្រូបង្វឹកលោក Sir Alex Ferguson ទិញមកពីក្រុម ​Fulham​ នៅឆ្នាំ​២០១០ បានចំណាយពេល ៩ រដូវកាលនៅ Old Trafford និងធ្លាប់ឈ្នះពាន Premier League ២ដង បាន​បាត់​​បង់ការពេញចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់លោក Ole Gunnar Solskjaer បន្ទាប់ពីការមកដល់របស់ Harry Maguire ដែលកំពុងលេងចាប់ដៃគូជាមួយ Victor Lindelof ។

Smalling បានបង្ហាញខ្លួន ៣៤ លើកកាលពីរដូវកាលចាស់គឺជាកីឡាករទី៥ ដែលបានចាកចេញពីក្លឹបបន្ទាប់​ពី Romelu Lukaku និង Alexis Sanchez បានចូលរួមនឹង Inter Milan ហើយ Antonio Valencia និង Ander Herrera ផុតកិច្ចសន្យាជាមួយក្រុម ។