ក្លឹប Fenerbahce របស់តួកគីបានប្រកាសកាលពីថ្ងៃអង្គារថាខ្សែការពារសញ្ជាតិបារាំង Adil Rami ដែល ជា សមាជិកបានជួយក្រុមក្រុមមាន់គកបារាំងឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំមុនបានចុះហត្ថលេខា ជាមូយ ក្លឹបន្ទាប់ពីត្រូវក្រុម Olympic Marseille បណ្តេញចេញ ។ Rami កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល និងអាចមានជម្រើសផ្តល់កិច្ចសន្យាសម្រាប់រដូវកាលទី ២ ដល់រូបគេបន្តទៀតផងដែរ។
ការផ្ទេរ នេះកើតឡើងតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Rami ត្រូវបានក្រុម Marseille បណ្តេញចេញក្រោយ ប្រព្រឹត្តខុសនិងច្បាប់របស់ក្លឹបធ្ងន់ធ្ងរ ដោយយោងតាមកាសែតប្រចាំថ្ងៃ L’Equipe បានដកស្រង់ការចុះផ្សាយរបស់ក្លឹប Marseille ដែលបានផ្ញើទៅកាន់ Rami ថាគាត់ត្រូវបានបណ្តេញ ចេញពីការងារបន្ទាប់ពីមិនបានមកធ្វើការហ្វឹកហាត់ហើយបែរជាទៅចូលរួមក្នុងកម្មវិធីទូរទស្សន៍ទៅវិញ។
អតីតដៃគូរបស់តារាសម្តែងកាណាដានាង Pamela Anderson បានផ្លាស់ពី Sevilla មក Marseille ក្នុងឆ្នាំ ២០១៧ និងបានជួយក្លឹប ឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ក្នុងរដូវកាលដំបូងនិង ក៏ធ្លាប់បានបង្ហាញខ្លួន៣៦ ប្រកួតអោយបារាំង។