ខណៈ Real Madrid និង Barcelona បានជាប់គាំងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Neymar ពីក្រុម PSG ពេលនេះគេហទំព័រ FOX Sports Asia និងបង្ហាញជូន មូលហេតុសំខាន់បី ដែលក្រុមអធិរាជស Real Madrid គួរចុះហត្ថលេខានាំយក Neymar មកកាន់ទឹកដី Santiago Bernabeu មុនពេលទីផ្សារដោះដូររដូវកាលថ្មី ២០១៩ -២០២០ និងបិទនៅពេល១អាទិត្យទៀតនោះ។
១.មកជួយ Eden Hazard
បរាជ័យក្នុងលទ្ធផល ៧-២ ជាមួយ ក្រុម Atletico Madrid ក្នុងការប្រកួតត្រៀមបើករដូវកាលមិនមែនជាសញ្ញាល្អសម្រាប់គ្រូបង្វឹក Zinidine Zidane នោះទេ។ Eden Hazardបានខិតខំបំពេញការតព្វកិច្ចជាច្រើនប៉ុន្តែបានត្រឹមរកបាន១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតមិត្តតភាពជាមួយក្រុម Salzburg មុនពេលអវត្តមានសម្រាប់ការប្រកួតបើករដូវកាលថ្មីដែល Real Madrid បានត្រឹមស្មើជាមួយ Valladolid ។យ៉ាងណាមិញ Neymar ត្រូវបានមើលឃើញថាគឺជាកំលាំងយ៉ាងសំខាន់សម្រាប់គាំទ្រ ដល់តំបន់ប្រយុទ្ធដើម្បីចាប់ដៃគូជាមួយ Hazard ពេលដែលរូបគេវិលត្រលប់ពីសម្រាកព្យាបាលរបួសជាសះស្បើយឡើងវិញបាន ។
២.មានកម្លាំងប្រយុទ្ធគ្រប់គ្រាន់ដើម្បីប្រជែង Barcelona
ក្រោយការមកដល់របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ក្រុមBarcelona បន្ថែមទៅដោយ កីឡាករមានទេពកោសល្យស្រាប់ដូចជាៈ Lionel Messi, Dembele និង Suarez ដើម្បីអុកឡុកសៃវៀន La Liga ។តែផ្ទុយទៅវិញ Real Madrid មានតែ Hazard ខណៈ Gareth Bale និង Karim Benzema ទោះបីមានបទពិសោធន៏ប្រយុទ្ធច្រើនតែហាក់ដូចជាមានអាយុច្រើនបន្តិច។ ដូច្នេះការចុះហត្ថលេខានាំយក Neymar មានន័យថាក្រុមនិងអាចបង្គ្រប់ធនធានតំបន់ប្រយុទ្ធគ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រជែងដ៏សំខាន់មានជូចជា Barcelona នេះ ជាដើមបាន។
៣.ជំនួសតួនាទី Ronaldo
ផលប៉ះពាល់ក្រោយការ ចាកចេញរបស់រ៉ូណាល់នៅតែបន្តមកដល់សព្វថ្ងៃ ក្រោយពីក្រុមបានចំណាយប្រាក់ជាច្រើននៅរដូវកាលថ្មីនេះនៅតែមិនទាន់ស្វែងរកឃើញ កីឡាករ មានសមត្ថភាពសក្តិសមមកជំនួសរូបគេ បាន ។ បើទោះបីជាសមាជិកថ្មី Hazard គឺហាក់នៅមិនទាន់បង្ហាញសញ្ញាថាអាចបំពេញកាតព្វកិច្ចនេះបាននៅ ឡើយ ដែរ។
ប៉ុន្តែសម្រាប់ Neymar វិញគឺពិតជាកីឡាករ ដែលក្លឹបកំពុងស្វែងរកនាពេលពេលបច្ចុប្បន្នដោយផ្អែកលើ ទេពកោសល្យ&សមត្ថភាព និង បទពិសោធន៏។