París Saint-Germain (PSG) កំពុងផ្តោតការចាប់អារម្មណ៏ចង់បានខ្សែប្រយុទ្ធ Wilfried Zaha របស់ Crystal Crystal ដើម្បីជំនួសកន្លែងរបស់ Neymar ដោយយោងតាម Sunday Mirror បានចុះផ្សាយ។ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានត្រៀមជាស្រេចក្នុងការផ្តល់ជូនសំណើរ ១០០ លានផោន (១១០ លានដុល្លារ) ដើម្បីនាំយកកីឡាករអន្តរជាតិកូឌីវ័ររូបនេះមកកាន់ក្របខណ្ឌ Ligue១ ។
ម្ចាស់ជើងឯក Ligue១ PSG នៅតែមិនទាន់ប្រាកដចិត្តថា Neymar នឹងបន្តនៅជាមួយពួកគេ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅថ្ងៃទី ២ ខែកញ្ញាខណៈក្លឹបយក្សអេស្បាញ Barcelona និង Real Madrid នៅចិញ្ចឹមចិត្តចង់បានកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ មករួមក្រុមរបស់ខ្លួន។ ប្រភពដដែលបន្តថា PSG នឹងបញ្ជូនភ្នាក់ងារទៅកាន់ទីក្រុងឡុង នៅសប្តាហ៍ក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Zaha ។
Arsenal, Everton និង Borussia Dortmund សុទ្ធតែជាក្រុមដែលបរាជ័យក្នុងការនាំយក អតីតខ្សែប្រយុទ្ធ Man.United រូបនេះមករួមក្រុមកាលពីរដូវក្តៅបន្ទាប់ពីក្រុមស្ទាំងខៀវ Crystal Palacce បាន បដិសេធ សំណើររបស់ពួកគេ ប៉ុន្តែអ្វីដែលជារឿងស្មុគស្មាញនោះគឺ ទីផ្សារដោះដូរកីឡាករបានបិទរួចទៅហើយសម្រាប់ក្របខ័ណ្ឌ Premier League ដូច្នេះលក្ខណ្ឌព្រមព្រៀងអាចនិងកើតមានឡើងបានតែត្រូវរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាករនិងបើកនៅថ្ងៃ១មករា ២០២០ខាងមុខ។