Stephanie Frappart និងក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេក្នុងការចូលរួមកាត់សេចក្តីជាផ្លូវការការ​ប្រកួត​ពាន​រង្វាន់ Uefa Super Cup ជាព្រឹត្តការណ៏ដណ្តើមពានរង្វាន់រវាងក្រុមម្ចាស់ជើងឯក Champion League និងម្ចាស់​ជើង​ឯក ​​Uefa Cup កាលពីរដូវកាល២០១៨-២០១៩ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃពុធទី១៤ សីហា ២០១៩នេះ នាទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួគី នាវេលាម៉ោង២ទាបភ្លឺព្រឹកថ្ងៃព្រហស្បត្ត៏ទី ១៥ សីហា ២០១៩។

មិនមែនជាការទទួលភារកិច្ចដែលរូបនាងត្រូវរ៉ាប់រងដ៏ធំបំផុតនៅពេលទទួលបន្ទុកដឹកនាំការប្រកួតរវាង Chelsea និង Liverpool នៅថ្ងៃ​ពុធ​នេះ​ទេ ​ព្រោះកន្លង​មក​អាជ្ញា​កណ្តាល​សញ្ជាតិ​បារាំងវ័យ​៣៥ឆ្នាំរូបនេះធ្លាប់​ជាតួអង្គកាត់​សេចក្តី​ការ​ប្រកួតធំៗបែប​នេះក្នុងការ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ពិភព​បាល់ទាត់​នារី​នៅ​ខែកក្កដានិងការប្រកួត Ligue១ បារាំង​ចាប់​តាំងពីខែមេសា២០១៩មក ។

Stephanie បានផ្តល់បទសម្ភាសន៏ ថា: យើងហ្វឹកហាត់ការងារនេះគ្រប់ពេលដូច្នេះ​យើងមិន​មានការ​ខ្លាច​រអា​ទេពី ព្រោះយើង​តែង​តែត្រៀមខ្លួន​សម្រាប់​ការ​ប្រកួតទាំងអស់។ Frappart បន្តថាជីវិតរបស់នាងបានផ្លាស់ប្តូរ​ចាប់​តាំង​ពីត្រូវបាន​តែង​តាំង​កាលពី ដើម​ខែ​នេះ​ជា​អាជ្ញាកណ្តាលត្រៀមកាត់សេចក្តីព្រឹត្តការណ៏ Uefa Super Cup នា​ពេល​នេះ។