ក្លឹបFC Andorra ដែលជាកម្មសិទ្ធិរបស់ខ្សែការពារ Gerard Pique ក្រុមបាសេឡូណាបានចំណាយប្រាក់ចំនួន ៤៥២.០២២ អឺរ៉ូ (៤១១,០០០ ផោន) ដើម្បីបំពេញលក្ខណ្ឌឡើងមកលេង នៅលីកលំដាប់ទីបីនៃក្របខណ្ឌបាល់ទាត់ប្រទេសអេស្ប៉ាញ។
ក្លឹបដែលត្រូវបានទិញដោយភាគហ៊ុនរបស់Pique Kosmo Group កាលពីខែធ្នូឆ្នាំមុននិងមានកៅអីឡើងមកលេងនៅលីកលំដាប់ទី៤ កាលពីរដូវកាលមុនប៉ុន្តែពេលនេះបានPromote ឡើងមកលេងជំនួសក្លឹប Reus ក្រោយត្រូវបានកាត់ចេញដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុ។ ក្លឹប Zamora, Jaen, Intercity និង Linares ក៏មានចំណាប់អារម្មណ៍ចង់ជំនួសកន្លែងរបស់ក្លឹប Reus ផងដែរ។
FC Andorra បង្កើតឡើងក្នុងឆ្នាំ ១៩៤២ លេងក្នុងលីកដំបូងបំផុតចាប់តាំងពីឆ្នាំ ១៩៤៨ ។ នៅពេលក្រុមហ៊ុនKosmo Group ធ្វើការវិនិយោគនិងចូលមក ទទួលបន្ទុកគ្រប់គ្រងក្លឹបរួចមកពួកគេបាន តស៊ូដោះស្រាយបញ្ហា បំណុលនៅក្នុងក្របខ័ណ្ឌលំដាប់ថ្នាក់ទី ៥ នៃតំបន់ Primera Catalana មានមួយពិន្ទុពីកន្លែងកាត់ចោលនិង ១៧ ពិន្ទុនៅពីក្រោយកំពូលតារាង។ ប្រាក់ថ្លៃឈ្នួលដែលបានបង់ដោយAndorra គឺជាតម្រូវការរបស់សហព័ន្ធបាល់ទាត់រាជាណាចក្រអេស្ប៉ាញ (RFEF) ។