ការផ្ទេររបស់ខ្សែបម្រើស្លាបដ៏ឆ្នើម Gareth Bale ទៅកាន់ក្លិបចិន Jiangsu Suning ត្រូវបានលុបចោលដោយក្លិប Real Madrid។ នេះបើយោងទៅតាមប្រភពជិតដិតទៅនឹងខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះ កាលពីថ្ងៃអទតិ្យ។
Bale វ័យ៣០ឆ្នាំ ដែលបានផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ ចាប់តាំងពីឆ្នាំ២០១៣នោះ ត្រូវបានរំពឹងទុកថា នឹងផ្ទេរទៅកាន់ក្លិបស្ថិតក្នុងក្របខ័ណ្ឌចិន Super League ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ជាមួយនឹងចំណូល១លានផោន (ស្មើនឹង១,១លានដុល្លារអាមេរិក) ក្នុង១សប្តាហ៍។ តារាឆ្នើមដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន៧៧លើករូបនេះ ត្រូវបានបញ្ជាក់ប្រាប់ដោយលោក Zinedine Zidane គ្រូបង្វឹកនៃក្រុម Real ថា រូបគេមិនស្ថិតក្នុងគម្រោងនាថ្ងៃអនាគតនាកីឡដ្ឋាន Bernabeu ឡើយ។
អតីតខ្សែបម្រើស្លាបរបស់ក្លិប Tottenham Hotspur រូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលក្រុម Real បានរងបរាជ័យក្រោមស្នាដៃក្រុម Atletico Madrid ក្នុងលទ្ធផល ៧-៣ កាលពីថ្ងៃសៅរ៍។ ប្រភពដដែលបានច្រានចោលព័ត៌មានដែលចេញផ្សាយដោយកាសែតអេស្ប៉ាញ Marca ដែលបានបញញជាក់ថា ក្រុមគ្រួសាររបស់កីឡាកររូបនេះ បានប្លុកការផ្ទេរជាសក្តានុពលមួយទៅកាន់ប្រទេសចិន។
កាសែត Marca បានបញ្ជាក់ថា សាច់ញាតរបស់ Bale បានស្នើឲ្យភ្នាក់ងាររបស់កីឡាកររូបនេះ ស្វែងរកក្លិបនៅអឺរ៉ុប នៅមុនពេលទទួលយកសំណើរបស់ក្លិប Jiangsu Suning។ ទីផ្សារដោះដូរកីឡាកររបស់ចិន នឹងបិទបញ្ចប់នៅថ្ងៃពុធ សប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia
ប្រភពព័ត៌មាន៖ ក្លិប Real Madrid ប្លុកការផ្ទេររបស់ Bale ទៅកាន់ប្រទេសចិន
អត្ថបទទាក់ទង