លោក Mauricio Pochettino គ្រូបង្វឹក Tottenham បានសម្តែងមតិនិងអារម្មណ៏សោកស្តាយ និងសុំអភ័យទោសជាសាធារណៈ ចំពោះបញ្ហាមួយចំនួននៅក្នុងសន្និសីទសារព័ត៌មាន ក្រោយក្រុមរបស់លោកទទួលបរាជ័យក្នុងលទ្ធផល ២-១ ជាមួយក្រុម Manchester United នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ International Champions Cup នៅទីក្រុងស៊ាងហៃប្រទេសចិន។
ការប៉ះទង្គិចគ្នានៅតង់ទី១រវាងក្រុម Tottenham និង Manchester United រវាងកីឡាករ Moussa Sissoko បានជាន់ពីលើ Daniel James បន្តាប់ពីអតីតខ្សែបម្រើ Swansea រូបនេះដួលនៅក្បែរខ្សែបន្ទាត់ទីលាន។ អ្នកចាត់ការទូទៅអន្តរជាតិអាហ្សង់ទីនបន្តថាៈ ខ្ញុំមិនសប្បាយចិត្តអំពីសកម្មភាពដែលកូនក្រុមរបស់ខ្ញុំបានប្រព្រឹត្តកំលុងពេលប្រកួតនោះទេ។ វាជាការប្រកួតមិត្តភាពនិងក្នុងស្ថានភាពជាក់ស្តែងមួយនៅពេលអ្នកអស់កម្លាំង និងក្តៅខ្លាំងអ្នកមិនអាចគ្រប់គ្រងអារម្មណ៏ និងល្បឿនបាន ហើយអ្វីមួយអាចកើតឡើង។ ខ្ញុំសុំទោសក្នុងនាមជាកីឡាកររបស់យើងទៅកាន់ក្រុម Manchester United។ វាជាបាល់ទាត់ និងមិនមែនជាបំណងរបស់ពួកគេទេ។
អតីតគ្រូបង្វឹក Southampton រូបនេះបន្តថាៈ ការពិតណាស់មួយទៀតគឺបញ្ហារបួស Bailly ហើយខ្ញុំសុំទោសចំពោះរឿងនេះ ប៉ុន្តែគាត់រងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរដោយខ្លួនឯងនៅក្នុងការប៉ុនប៉ងរារាំង Heung Min-Son ពីការស៊ុតបាល់។ក្រុម Manchester United បានទទួលជ័យជម្នះជាលើកទី៤ របស់ពួកគេក្នុងការប្រកួត(Pre-season)មុនចាប់ផ្តើមរដូវកាល Premier League ២០១៩-២០២០។
គ្រូបង្វឹក Mauricio Pochettino ចេញមុខសុំទោស Man United ក្រោយ Sissoko បង្កបញ្ហាដាក់ Daniel James
អត្ថបទទាក់ទង