អតីតខ្សែការពារក្លឹប Liverpool កីឡាករ Jamie Carragher បាននិយាយក្នុងកម្មវិធី Pundit Arena ថា Liverpool គួរតែខិតខំប្រឹងប្រែងឲ្យខ្លាំងក្នុងអំឡុងបីឆ្នាំនេះ ដោយសារតែអ្នកចាត់ការហង្សក្រហមអាចនឹងមិនបន្តកុងត្រាទេ។
លោកបាននិយាយថា៖ ” ក្រុមកីឡាករទាំងនេះ ត្រូវតែប្រឹងប្រែងឲ្យខ្លាំងនៅរយៈ ៣-៤ឆ្នាំនេះ ព្រោះថា កុងត្រារបស់ Klopp សល់តែ ៣ឆ្នាំទៀតទេ ” ។ លោកបានបន្តថា៖ ” ខ្ញុំមិនច្បាស់ថា គាត់នឹងបន្តកុងត្រាឬអត់ទេ ដោយសារតែគាត់ធ្លាប់តែដឹកនាំក្លឹប ៧ឆ្នាំទេ ” ។
សូមបញ្ជាក់ផងដែរថា Klopp ដឹកនាំក្លឹបចំនួន ៣ហើយ ដោយក្នុងនោះដឹកនាំ Mainz 05 (២០០១-២០០៨) Borussia Dortmund (២០០៨-២០១៥) និងក្លឹប Liverpool (២០១៥-បច្ចុប្បន្ន)៕
Jamie Carragher វីរបុរសក្លឹប Liverpool យល់ថា Klopp នឹងមិនបន្តកុងត្រានៅ Liverpool ទេ
អត្ថបទទាក់ទង