(ក្រុងឡុងដ៍)៖ នាពេលថ្មីៗនេះ ក្លឹបតោខៀវ Chelsea បានយល់ព្រមឲ្យខ្សែការពារវ័យក្មេង Ethan Ampadu ផ្ទេទៅកាន់ក្លឹបអាល្លឺម៉ង RB Leipzig ជាលក្ខណៈខ្ចីជើងពេញមួយរដូវកាលនៃក្របខណ្ឌ Bundesliga 2019-2020 នេះបើតាមការចេញផ្សាយដោយក្លឹប Chelsea នាថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៩។
សម្រាប់កីឡាករខ្សែការពារ Ethan Ampadu ទើបតែមានវ័យ ១៨ឆ្នាំហើយនេះជាការផ្ទេជាលើកដំបូងបន្ទាប់ពី ចូលរួមជាមួយក្រុមតោខៀវ Chelsea បាន ២រដូវកាលដោយ Ampadu បានក្លាយជាកីឡាករឈុតធំនៃក្រុម តោខៀវ បន្ទាប់ពីបានបង្ហាញទម្រុងលេងបានយ៉ាងល្អក្នុងការប្រកួត Carabao Cup។
បញ្ជាក់ផងថា ខ្សែការពារវ័យ ១៨ឆ្នាំសញ្ជាតិវែល Ethan Ampadu មានកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប Chelsea ហើយរូបគេង្ហាញខ្លួនបាន ១២ប្រកួតកាលពីរដូវកាលមុនដោយបានរួមចំណែកលើកពាន UEFA Europa League 2018-2019 និង FA Cup 2017-2018 ជាមួយក្រុមតោខៀវផងដែរ៕
Via: khmertalking
ខ្សែការពារវ័យ ១៨ឆ្នាំ Ethan Ampadu ត្រូវបានក្លឹប Chelsea ដាក់ឲ្យក្រុម RB Leipzig ខ្ចីជើង
អត្ថបទទាក់ទង