បាល់ទាត់៖ ​ខ្សែ​ការពារ​ប្រេ​ស៊ី​ល Filipe Luiz​ បាន​ប្រកាស​ចាកចេញ​ពី Atletico Madrid ហើយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក្រោយ​ចំណាយ​ពេល 9​ឆ្នាំ​ជាមួយ​ក្លិប​។ ​តាម​ពិត​ទៅ​កីឡាករ​វ័យ 33ឆ្នាំ​រូប​នេះ​មាន​ចិត្ត​ចង់​បន្ត​អាជីព​ជាមួយ Atletico Madrid ក្រោយ​កិច្ចសន្យា​របស់​គេ​អស់​សុពលភាព​កាលពី​ខែ​មុន តែ​ក្លិប​មិន​មាន​បំណង​បន្ត​កិច្ចសន្យា​អោយ​ឡើយ​។

​​ក្រោយ​កិច្ចសន្យា​អស់​សុពលភាព​ជាមួយ Atletico Madrid, Filipe Luiz​ ក៏​មាន​ក្លិប​ជាច្រើន​ចង់បាន​ដូចជា Paris Saint Germain​ និង Wolverhampton​ ជាដើម​។ ​យ៉ាង​ណា​ក្តី Luiz​ បាន​សំរេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ ជាមួយ​ក្លិប​បាល់ទាត់​ប្រេ​ស៊ី​ល Flamengo​ នៅ​ទីក្រុង Rio de Janeiro។

ខណៈ Luiz​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង 2​ឆ្នាំ​ជាមួយ Flamengo ហើយ​ក៏​ជា​ក្លិប​ចុង​ក្រោយ​មុន​ចូល​និវត្តន៍​ផង​ដែរ​។​ ​រំលឹក​ថា Filipe Luiz ​បង្ហាញខ្លួន​បាន 333​ប្រកួត​ជាមួយ Ateltico Madrid ឈ្នះ​ជើងឯក 7ពាន​សំខាន់ៗ​ជាមួយ​ក្លិប​ដូចជា La Liga​ និង UEFA Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ By: Bayon.com