លោក Maurizio Sarri អ្នកចាត់ការទូទៅក្រុម Chelsea បានដើរចេញពីទីលានហ្វឹកហាត់ភ្លាមៗ មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០១៨-២០១៩ រវាងក្រុមរួមទីក្រុងឡុងដ៏នៅលីកកំពូលអង់គ្លេសពីរគឺ Chelsea នៅរាត្រីថ្ងៃពុធនេះជាមួយក្រុមកាំភ្លើងធំ Arsenal នាទីក្រុងបាគូប្រទេសអាហ្សែប៊ែហ្សង់ ក្រោយពីមានបញ្ហាជំលោះកើតឡើងគឺបណ្តាលមកពីកីឡាករកូនក្រុមគឺខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain និងខ្សែការពារប្រេស៊ីល David Luiz។

សកម្មភាពទាំងនេះត្រូវបានថតដោយកាមេរ៉ារបស់ BT Sport បង្ហាញថាគ្រូបង្វឹកអន្តរជាតិអ៊ីតាលីលោក Sarri បានដឹកនាំក្រុមហ្វឹកហាត់មុនការប្រកួតចាប់ផ្តើមនៅម៉ោង២ ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ លោក Sarri បានបង្ហាញអការៈខឹងសម្បារនិងខ្សែការពារ David Luiz ដែលបានប្រឈមជម្លោះជាមួយ Higuain នៅក្នុងពេលហ្វឹកហាត់ជាក្រុមរួមគ្នា ខណៈ David Luiz បានបង្ហាញកាយវិការហាក់មិនពេញចិត្តនឹងការប្រជែងយកបាល់ពីខាងក្រោយខ្នងពីសំណាក់កីឡាករ Higuain ពោលគឺ ២៤ម៉ោងមុនការប្រកួតចាប់ផ្តើម ក្រោយពួកគេក៏បានប្រទាក់ក្រឡាពាក្យសម្តីគ្នាមុនហេតុការណ៏នេះកើនកំដៅឡើងខ្លាំងនោះ។

ប្រធានក្រុម Cezar Azpilicueta បានចេញមកបន្ធូរបន្ថយភាពតានតឹងដោយបំបែកភាគីទាំងពីរចេញពីគ្នា ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើឱ្យលោក Sarri ស្ងប់ស្ងាត់ទេ ក្រោយពីរូបលោកមិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានហើយបោះ និងទាត់មួករបស់ខ្លួនឯងអោយធ្លាក់ទៅលើដីហើយដើរចេញពីជុំរំហ្វឹកហាត់ភ្លាមៗ។

លោក Sarri បានប្រឈម និងការបរាជ័យចុងក្រោយគឺចាញ់ ក្រុម Manchester City ពានរង្វាន់ League Cup និងបានជួបបញ្ហាការផ្លាស់ប្តូរដ៏ក្តៅគគុកមួយដែលរូបលោកមិនអាចផ្លាស់អ្នកចាំទី Kepa ក្នុងម៉ោងបន្ថែមនៅពេលដែលអ្នកចាំទីអេស្បាញរូបនេះបដិសេធមិនចាកចេញពីទីលាន។ មួយវិញទៀតកាលពីដើមសប្តាហ៍នេះ Higuain បានផ្ទុះកំហឹងយ៉ាង ខ្លាំងមុខអ្នកគាំទ្រអំឡុងពេលហ្វឹកហាត់នៅឯមូលដ្ឋានហ្វឹកហាត់ Cobham របស់ក្លឹប។ យ៉ាងណាមិញក្រុម Chelsea ត្រូវបានទាក់ទងសុំការបំភ្លឺលើបញ្ហានេះដែលបានកើតឡើងប៉ុន្មានម៉ោងក្រោយ និងចំពេលមានពាក្យចចាមអារ៉ាមអំពីអនាគតនារបស់គាត់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្នុងការបន្តដឹកនាំក្រុមនៅអណត្តិក្រោយទៀតនោះ។

លោក Sarri បានដឹកនាំតោខៀវឈរនៅចំណាត់ថ្នាក់ទី៤ ក្របខ័ណ្ឌ Premier League ដើម្បីមានកៅអីលេងនៅពាន Champions League កាលពីសប្តាហ៍មុន Sarri បាននិយាយថា: ការចាប់ផ្តើមនៃរដូវកាលពិតជាលំបាកណាស់សម្រាប់ខ្ញុំ យល់ពីកីឡាកររបស់ខ្លួនឯង។ ហើយជាការពិតណាស់ខ្ញុំត្រូវតែពិចារណាសម្រាប់ពេលអនាគតការពិត ខ្ញុំស្រលាញ់បាល់ទាត់អង់គ្លេសខ្ញុំចូលចិត្តក្របខ័ណ្ឌ Premier League។

នៅពេលសួរសំណួរថាតើគាត់អាចនឹងទៅដឹកនាំ Juventus នៅរដូវកាលក្រោយ អតីតគ្រូបង្វឹក Napoli រូបនេះបានឆ្លើយតបថា: ខ្ញុំចង់ផ្តោតអារម្មណ៏គិតដល់វគ្គផ្ដាច់ព្រ័ត្រមួយនេះសិន ព្រោះខ្ញុំមាន កិច្ចសន្យាជាមួយ Chelsea រយៈពេលពីរឆ្នាំទៀត។
តោះមកមើលវីឌីអូទាំងអស់គ្នា៖