បន្ទាប់ពីជួយប្រេស៊ីលទទួលជ័យជម្នះនៅ Copa America កាលពីថ្ងៃអាទិត្យសប្តាហ៏មុនសម្រាប់ខ្សែការពារស្តាំ Dani Alves បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំរូបនេះបានក្លាយជាកីឡាករឆ្នើមដែលឈ្នះពាន ៤០ មកហើយក្នុងអាជីព សម្រាប់ក្រុម និងក្លឹបបាល់ទាត់ក្រោយជ័យជម្នះ ៣-១ លើប៉េរូក្នុងនាមជាម្ចាស់ទឹកដី។
Alves បានឈ្នះពានរង្វាន់សំខាន់ជាមួយក្រុមបាល់ទាត់អាជីពគឺក្របខ័ណ្ឌ Champions League បីដងពានរង្វាន់ La Liga ៦ដងនិងពាន Copa del Rey ៥លើកអំឡុងពេលលេងឱ្យ Barcelona អតីតកីឡាករក្រុម Sevilla បន្តឈ្នះពាន SerieA ជាមួយ Juventus និង ក្របខណ្ឌ Ligue១ ផងដែរ។
អតីតកីឡាករខ្សែបម្រើ-ការពាររួមជាតិប្រេស៊ីល Maxwell ធ្លាប់មានកំនត់ត្រាទទួលជោគជ័យបំផុតជាមួយក្លឹបបាល់ទាត់ អាជីពនាពេលកន្លងមកគិតត្រឹមខែឧសភា ឆ្នាំ២០១៧ ក្រោយឈ្នះពានរង្វាន់ជើងឯកហូឡង់ពីរដង និង KNVB Cup ក្នុងអំឡុងពេល ៥ឆ្នាំ ជាមួយនឹងក្លិប Ajax មុនពេលលើកពាន Serie A ចំនួនបីជាប់ៗគ្នាជាមួយក្រុម Inter Milan ។
ប៉ុន្តែក្រោយជួយប្រេស៊ីលលើកពាន Copa America Alves បានផ្តួលមិត្តរួមជាតិ ដើម្បីឈរនៅលើគេបង្អស់ ខណៈប្រធានក្រុមប្រេស៊ីលរូបនេះបានឈ្នះពានរង្វាន់ Man of the Match ជាមួយនឹងទម្រង់លេង ដ៏អស្ចារ្យកំលុងពេល ផ្តួលអាហ្សង់ទីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តលេងជាខ្សែការពារដ៏រឹងមាំនៅវគ្គផ្តាច់ព្រ័ត្រ។
ខ្សែការពារស្តាំ Dani Alves ក្លាយជាកីឡាករទី១ ដែលឈ្នះពានច្រើនបំផុតក្នុងអាជីព
អត្ថបទទាក់ទង