ក្លិប Leicester City បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Youri Tielemans ពីក្លិប AS Monaco របស់ក្របខ័ណ្ឌ Ligue 1 ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ក្នុងនាមជាកីឡាករកម្ចីកាលពីរដូវកាលមុន។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។
ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Tielemans វ័យ២២ឆ្នាំ បានយល់ចុះកុងត្រារយៈពេល៤ឆ្នាំ និងក្លាយជាកីឡាករទី៣ក្នុងការចូលរួមជាមួយនឹងក្រុមរបស់លោកគ្រូបង្វឹក Brendan Rodgers ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនេះ ក្រោយពីការចូលរួមរបស់កីឡាករ James Justin និង Ayoze Perez។ សេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានប្រកាសឲ្យដឹងឡើយ។
ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា ក្លិប Leicester បានចំណាយប្រាក់ចំនួន៤០លានផោន (ស្មើនឹង៥០លានដុល្លារអាមេរិក) ដើម្បីទិញ Tielemans ដើម្បីបំបែកកំណត់ត្រាលើតម្លៃខ្លួន៣០លានផោន ដែលពួកគេបានចំណាយទៅឲ្យក្លិប Newcastle ដើម្បីនាំយកខ្សែប្រយុទ្ធ Perez កាលពីសប្តាហ៍មុន។
Tielemans បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «នេះគឺជាដ៏អស្ចារ្យដ៏រំភើបក្នុងការចុះហត្ថលេខាលេងឲ្យក្លិបបាល់ទាត់នេះ។ ខ្ញុំជឿជាក់ថា យើងមានទេពកោសល្យក្នុងក្រុមរប់សលោក ដើម្បីសម្រេចសមិទ្ធផលដ៏ពិសេស ហើយសម្រាប់កីឡាករណាក៏ដោយ វាជារឿងដ៏រំភើបក្នុងការចូលរួមជាមួយនឹងក្រុមនេះ។ ខ្ញុំពិតជាចង់ចាប់ផ្តើមលេងម្តងទៀតជាមួយនឹងក្លិបនេះ និងប្រឹងឲ្យអស់ពីសមត្ថភាពដែលខ្ញុំអាចជួយដល់មិត្តរួមក្រុមរបស់ខ្ញុំ»៕
ប្រភពព័ត៌មាន៖ Channel News Asia