ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Copa America ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៧៥ ក្រោយពីបានផ្តួលម្ចាស់ការពារជើងឯក ស៊ីលី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ (ត្រូវនឹកព្រឹកថ្ងៃព្រហស្បតិ៍ នៅកម្ពុជា)។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ពីសំណាក់កីឡាករ Edison Flores និង Yoshimar Yotun និងគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត តាមរយៈកីឡាករ Paolo Guerrero គ្រប់គ្រាន់ក្នុងការជួយឲ្យប៉េរូ ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅ នាកីឡដ្ឋាន Arena do Gremio។
ជ័យជម្នះនេះ នឹងជួយឲ្យក្រុមជម្រើសជាតិប៉េរូ ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី១ ក្នុងរយៈពេល៤៤ឆ្នាំ នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ដែលបានផ្តួលអាហ្សង់ទីន ២-០ ក្នុងវគ្គ១/២ កាលពីថ្ងៃអង្គារ នៅថ្ងៃទី៧ ខែកក្កដា ចុងសប្តាហ៍នេះ៕
ប៉េរូ បង្កើតការភ្ញាក់ផ្អើល តាមរយៈការផ្តួលស៊ីលី ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រនៃ Copa America
អត្ថបទទាក់ទង