ក្លឹបបិសាចក្រហម Man. United បានបង្កើនការដេញថ្លៃដល់ផ្តល់ជូនសំណើរ៧០លានយូរ៉ូសម្រាប់ការផ្ទេរយក Frenkie de Jong ពីក្រុមអ្នកមានបុណ្យ Barcelona យោងគេហទំព័រ The Guardian បានចុះផ្សាយ។ ខ្សែបម្រើដ៏សំខាន់សញ្ជាតិហូឡង់រូបនេះបានក្លាយជាក្តីកង្វល់ដ៏ធំបំផុត ក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះ ទោះយ៉ាងណាក្លឹប Barcelona និងពិចារណាលើសំណើរជាទឹកប្រាក់ដែលមានទំហំធំមិនអាចបដិសេធបានក្នុងពេលនេះ។ គួរបញ្ជាក់ថាកន្លងមក Barcelona បានច្រានចោលសំណើលើកទីមួយកាលពីប៉ុន្មានថ្ងៃមុនក្នុងចំនួនទឹកប្រាក់៦០ លានអឺរ៉ូ បូករួមនិងផ្តល់ប្រយោជន៏ផ្សេងៗទៀតម្តងរួចមកហើយ។
ប្រភពខាងលើបន្តថាៈក្រុមជើងឯកអង់គ្លេស២០សម័យនៅតែមានសុទិដ្ឋិនិយមក្នុងការនាំយកអតីតយុវជនថ្នាលក្លឹប Ajax រូបនេះមកកាន់ទឹកដី Old Trafford ដោយសារតែដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបយក្សអេស្ប៉ាញនៅតែជួបបញ្ហា ហើយស្របពេលលោក Erik ten Hag និង De Jong គឺជាបុគ្គល ធ្លាប់មានទំនាក់ទំនងស្និទស្នាលជាមួយគ្នាកំលុងពេលនៅក្លឹប Ajax ផងដែរនោះ។
ផ្ទុយទៅវិញសម្រាប់ De Jong នៅឡើយមិនទាន់ប្រាកដចិត្តថានិងចាកចេញពីកីឡដ្ឋាន Camp Nou នៅឡើយទេ ក្រោយពី ក្នុងអំឡុងពេលបោះជំរុំហ្វឹកហាត់ជាមួយក្រុមបិសាចទឹកក្រូចហូឡង់ ខ្សែបម្រើរូបនេះបានឆ្លើយតបយ៉ាងដូច្នេះថា: វាជារឿងល្អដែលទទួលបានការចាប់អារម្មណ៏ពីក្លឹបធំ ប៉ុន្តែបច្ចុប្បន្នខ្លួនកំពុងលេងអោយក្លឹបដ៏ធំបំផុតនៅលើពិភពលោករួចស្រេចទៅហើយ។
ប្រភព៖ Besoccer