Sadio Mane បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅពេលដែលរូបគេបានបញ្ចេញសមត្ថភាពស៊ុតបញ្ចូលទី៣គ្រាប់(Hat-trick) សម្រាប់ការប្រកួតនៅទីក្រុង Dakar ជាមួយក្រុមជម្រើសជាតិប៊ីនីន ដើម្បីក្លាយជាអ្នករកគ្រាប់បាល់ច្រើនបំផុត សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ក្នុងវគ្គជម្រុះ Africa Cup of Nations របស់ពួកគេកាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល៣ទល់និង១។ខ្សែប្រយុទ្ធហង្សក្រហម Liverpool រកបានពីរគ្រាប់ពីបាល់ប៉េណាល់ទី និងស៊ុតបញ្ចូលទីមួយគ្រាប់ទៀតទៀតដែលធ្វើអោយរូបគេមានកំនត់ត្រារកបាន៣២គ្រាប់ក្នុង ៩០ប្រកួតសម្រាប់ជម្រើសជាតិ ។
មានន័យថាបីគ្រាប់របស់ Mane បានធ្វើឱ្យគាត់វ៉ាដាច់កំនត់ត្រាដែលបានគ្រប់គ្រងដោយមិត្តរួមជាតិ Henri Camara ដែលធ្លាប់រកបាន២១គ្រាប់សម្រាប់ក្រុមជើងឯកទ្វីបអាហ្រ្វិកមួយនេះ។
ទោះយ៉ាងណាវាជាសមិទ្ធិផលដែលបានបំបែកកំណត់ត្រាកីឡាករវ័យ ៣០ ឆ្នាំ រូបនេះខណៈពេលអនាគតរបស់ Mane នៅទឹកដីAnfield កាន់តែជាចំនុចរសើប សម្រាប់ក្រុមលោក Jurgen Klopp ។ស្របពេលកាលពីថ្ងៃសុក្រអតីតខ្សែប្រយុទ្ធ Southampton រូបនេះបានឆ្លើយថា គាត់នឹងធ្វើអ្វីៗដែលប្រជាជនសេណេហ្គាល់ចង់បាន ថាអោយរូបគេបន្តនៅរឺចាកចេញទៅកាន់ Bayern Munich ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
ប្រភព៖ Besoccer