ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្លឹប Borussia Dortmund នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នៅចុងខែមេសានេះយោងគេហទំព័រ Sport បានចុះផ្សាយ។កីឡាករវ័យ ២១ ឆ្នាំរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅ Real Madrid,Man. City និង Barcelona ក្រោយពីក្លឹបទាំងបីបានពិភាក្សាជាមួយភ្នាក់ងាររបស់Haalandគឺលោក Mino Raiola និងឪពុកបង្កើត Haaland ដែលនៅក្នុងកិច្ចសន្យាទាំងអស់នោះបានសរសេរយ៉ាងច្បាស់លាស់ពីផលប្រយោជន៏ដែល Haaland នឹងទទួលបាន ។
ប្រភពខាងលើបន្តថាៈ Haaland ចង់ចាកចេញពី Dortmund ក្នុងលក្ខណៈដែលផ្តល់ការគោរព ស្របពេលបច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមសញ្ជាតិន័រវេរូបនេះនៅមានទំនាក់ទំនងល្អជាមួយក្លឹប និង អ្នកគាំទ្រ ដូច្នេះរូបគេគាត់នឹងទាក់ទងជាមួយក្លឹបអាល្លឺម៉ង់ជាមុនអំពីការសម្រេចចិត្តពី អនាគតនេះ។ Haaland មានតម្លៃខ្លួនទិញផ្តាច់កុងត្រា ៦៣ លានផោននៅកីឡាដ្ឋាន Signal Iduna Park ដូច្នេះកិច្ចសន្យានិងការសម្រេចចិត្តនិងត្រូវធ្វើនៅមុនថ្ងៃទី ៣០ ខែមេសា ។ ក្នុងអំឡុងពេលប្រកបអាជីពជិត៣រដូវកាលនេះ Haaland រកបាន ៨០ គ្រាប់ដែលបំបែកកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតនៅ Champions League ក្នុងការបង្ហាញខ្លួនសរុប ៨៣ប្រកួត។
ប្រភព៖ Sportsmole