បើតាមសារព័ត៌មាន The Sun បានចុះផ្សាយថា: ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Marcus Rashford បានយល់ព្រមជាមួយក្លឹប Manchester United ក្នុងការបន្តកុងត្រារយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ។
កីឡាករ Marcus រូបនេះនឹងទទួលបាន ប្រាក់ថ្លៃនឿយហត់ចំនួន ៣៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ខណៈក្នុងកុងត្រាចាស់របស់គេ (Rashford) នឹងផុតនៅឆ្នាំ២០២០ ហើយទទួលបានតែជាង ៩ម៉ឺនដុល្លារប៉ុណ្ណោះ។
Rashford ក្នុងរដូវកាល ២០១៨/១៩នេះ បានលេងចំនួន ៤៧ប្រកួត ដោយក្នុងនោះរកបាន ១៣គ្រាប់គ្រប់កម្មវិធីរបស់ក្លឹប។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បានដំឡើងមកលេងនៅក្រុមឈុតធំនៅឆ្នាំ២០១៦ ក្នុងសម័យលោក Louis Van Gaal ហើយចាប់ពីពេលនោះមក គេលេងបាន ១៧០ប្រកួត និងរកបាន ៤៥គ្រាប់៕
Marcus Rashford បានបន្តកុងត្រាជាមួយក្លឹប Manchester United ដល់ឆ្នាំ២០២៣
អត្ថបទទាក់ទង