នាយកក្លឹប Paris Saint-Germain លោក Leonardo បានទទូចថាក្លឹបនឹងស្វែងរកកិច្ចព្រមព្រៀងពី សំណាក់សហព័ន្ធបាល់ទាត់ពិភពកលោកហៅកាត់ថា FIFA ដើម្បីធ្វើយ៉ាងណារារាំង Lionel Messi បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានខកខានការប្រកួតក្របខ័ណ្ឌ Champions League នាពេលថ្មីៗនេះជាមួយ RB Leipzig និងនៅលីកកំពូលបារាំងពេលផ្តួល Bordeaux ខណៈដែលគាត់ព្យាបាលរបួសសរសៃពួរជង្គង់។
ទោះបីជាយ៉ាងណាម្ចាស់ពានបាល់មាស៦សម័យ ត្រូវជម្រើសជាតិបន្តកោះហៅក្នុងព្រឹត្តការណ៏ជម្រុះ World Cup ២០២២ ជាមួយអ៊ុយរូហ្គាយ និងប្រេស៊ីល ។ ប៉ុន្តែលោក Leonardត្រូវបានដក ស្រង់ដោយគេហទំព័របារាំង Le Parisien ថាៈ ខ្ញុំមិនយល់ស្របនឹងការអនុញ្ញាតឱ្យកីឡាករចាកចេញទៅបំពេញកាតព្វកិច្ចអន្តរជាតិ ខណៈពេលដែលរូបគេមិនមានស្ថានភាពរាងកាយ ល្អម៉ាំមួនរឺស្ថិត ក្នុងដំណាក់កាលនៃការស្តារសម្បទាឡើងវិញនោះទេ។ វាមិនសមហេតុផលសោះ ហើយស្ថានភាពបែបនេះពិតជាស័ក្តិសមដែលយើងបង្កើតច្បាប់ជាមួយ FIFA។
មិនត្រឹមតែMessi នៅមានកីឡាករ Leandro Paredes សមាជិករួមក្រុមPSG ក៏ត្រូវបានកោះហៅសម្រាប់ក្រុមជើងឯក Copa America ក្នុងខែនេះផងដែរ ទោះបីជាខ្សែបម្រើរូបនេះត្រូវបានដកចេញពីជម្រើសដំបូងរហូតដល់ពេលសម្រាកអន្តរជាតិជាមួយនឹងរបួសភ្លៅក៏ដោយ។ ចាប់ផ្តើមអាជីពជាមួយក្លឹបថ្មី Messi នៅឡើយរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ឬ assist ក្នុងការប្រកួត Ligue ១ចំនួន ៥ ដងនៅឡើយទេ ប៉ុន្តែឪកាសបង្ហាញខ្លួនពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះ កីឡាករវ័យ៣៤ឆ្នាំធ្វើបានល្អបង្គួរដោយរកបាន ៣ ដងពីការបង្ហាញខ្លួនប៉ុន្មានលើកចុងក្រោយនេះ