ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar Jr មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់មកកាន់អតីតក្លឹប Barcelona ក្រោយមានពត៌មានចុះផ្សាយថាមិនសប្បាយចិត្តបន្តលេងជាមួយម្ចាស់ជើងឯក Ligue1 Paris Saint Germain។
ទន្ទឹមនឹងការលើកឡើងដូចនេះដែរលោក Javier Tebas ប្រធានដឹកនាំ La Liga ថ្មីៗនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Onda Cero ថាមិនមានជាគម្រូល្អ ហើយរូបលោកមិនចង់ឱ្យក្រុមអ្នកមានបុណ្យ និងជាម្ចាស់ជើងឯក La Liga ចុះហត្ថលេខានាំយកកីឡាករកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោកវ័យ ២៧ឆ្នាំរូបនេះ មកកាន់កីឡាដ្ឋាន Camp Nou វិញនោះទេ។
លោកបន្ថែមថា: យើងតែងតែចង់នាំយកកីឡាករដ៏អស្ចារ្យ ប៉ុន្តែក្នុងករណី Neymar សម្រាប់អាកប្បកិរិយាមិនល្អក្នុងការប្រកួតជារឿងសំខាន់ ដែលយើងនឹងប្រឈម។ យើងបានធ្វើកិច្ចការជាច្រើននៅ La Liga ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ដូច្នេះយើងមិនចង់កែប្រែទេ។ បើទោះបីជាមានទេពកោសល្យល្អក្នុងទីលាន ប៉ុន្តែមិនប្រាកដថាជាគម្រូល្អនៅក្រៅទីលាននោះដែរ។
Neymar JR បានចាកចេញពីក្លឹប Barcelona ក្នុងឆ្នាំ២០១៧ ខែមិថុនាក្នុងតម្លៃខ្លួន ២២០លានផោន ជាប់ជាកំនត់ត្រាថ្លៃជាងគេបំផុតក្នុងពិភពលោក។ រដូវកាល ២០១៨-២០១៩ កន្លងមកនេះរូបគេមិនបានបង្ហាញទម្រង់លេងដល់ចំណុចកំពូលដូចការរំពឹងទុកដោយសារតែរបួសញាំញី និងបញ្ហាផាកពិន័យព្រមទាំងអត្តចរិកបង្កហិង្សាជាមួយអ្នកគាំទ្រមុនបញ្ចប់រដូវកាល។
លោក Javier Tebas ប្រធានដឹកនាំ La Liga ប្រាប់មូលហេតុមិនចង់អោយ Barca នាំយក Neymar មកវិញ
អត្ថបទទាក់ទង