អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. Utd លោក Ole Gunnar Solskjaer បានធ្វើការរាំងខ្ទប់ ខ្សែបម្រើ Donny van de Beek ដែល មានគោលបំណង ផ្លាស់ទៅលេងខ្ចីជើងនៅក្លឹបគូប្រជែងគឺ Everton នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករដែលបានបិទ កាលពីថ្ងៃទី៣១សីហា ២០២១។
ខ្សែបម្រើអន្តរជាតិហូឡង់ Van de Beek ដែលបានផ្ទេរពី Ajax មកកាន់ដល់ទឹកដី Old Trafford កាលពី ឆ្នាំ ២០២០ មាន បំណងចង់ស្វែងរកឪកាសលេងអោយបានជាប់លាប់នៅក្លឹបដទៃទៀតនៃលីកកំពូលអង់គ្លេស ក្រោយពីមិនអាចជាប់ជម្រើស១១នាក់ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិន័រវេលោក Solskjae rនោះទេ។ ឆ្លើយតបបញ្ហានេះភ្នាក់ងាររបស់ Van De beek បានជម្រុញ អោយកូនក្រុមរបស់ខ្លួនសម្រេចចិត្ត ផ្លាស់ទៅកាន់ក្លឹប Everton ក្នុងលក្ខណ្ឌខ្ចីជើងក៏ក្រោយ បង្ហាញបានតែ១៩ លើកនៅក្របខ័ណ្ឌ Premier League នៅរដូវកាលមុនសម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ។
ទាក់ទងបញ្ហានេះយោងប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថាៈលោក Solskjaer បានច្រានចោលកិច្ចសន្យាសុំខ្ចីជើងសម្រាប់ការផ្លាស់ទៅលេងនៅក្លឹប Merseyside ហើយបានធានាអះអាងថា De Beek និងមានឪកាសបង្ហាញខ្លួនបានចូលលេងក្នុងតួនាទីមួយដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលថ្មីនេះ ។គួរបញ្ជាក់ថា ខ្សែបម្រើកណ្តាលរូបនេះរអវត្តមានរយៈពេលយូរដោយសាររបួសធ្វើអោយរូបគេ ត្រូវ ខកខានក្នុង ការ ប្រកួតយុទ្ធនាការព្រឹត្តិការណ៏យូរ៉ូ ២០២០ របស់ហូឡង់ថែមទៀតផង។មួយវិញទៀត De Beek នៅឡើយបានបង្ហាញខ្លួនសម្រាប់ការប្រកួតបើកឆាក៣ សប្តាហ៏ ដំបូង សម្រាប់ក្រុម Man.Utd នៅរដូវកាលនេះទេ។
ប្រភព៖ Sportsmole