Kilyan Mbappe ជាថ្មីម្តងទៀតបានបដិសេធការចុះកុងត្រាថ្មីជាមួយក្រុម PSG ខណៈដែលនៅសល់មួយសប្តាហ៍ទៀតប៉ុណ្ណោះដែលទីផ្សារដោះដូរកីឡាករនិងត្រូវបិទជាលើកទីមួយ។ ព្រមជាមួយពត៌មានលើកឡើងអំពីការផ្លាស់ទៅលេងនៅ ក្លឹបយក្សនៅលីកកំពូលអេស្បាញ Real Madrid កាន់តែខិតកៀកបន្តិចម្តងៗ ។
ប្រភពីគេហទំព័រ RMC Sport បានចុះផ្សាយថាៈ PSG បានត្រៀមលក្ខណៈរួចរាល់ដើម្បីចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ (បូកនឹងជម្រើសបន្ថែម១ឆ្នាំទៀតសរុប៦ឆ្នាំ)សម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ។ ក្នុងនោះបូករួមទាំងការតម្លើងប្រាក់ខែផងដែរទោះបីការផ្តល់ជូននោះរូបគេនៅឈរលំដាប់ទី ៣ នៃប្រាក់ឈ្នួលខ្ពស់បំផុតបន្ទាប់ពី Messi និង Neymar ក៏ដោយ។ ទោះយ៉ាងណាក្រោយការព្យាយាមអស់ជាច្រើនដងមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ ក្លឹបយក្សបារាំងអាចនិងសម្រេចចិត្តលក់តារាឆ្នើមរបស់ខ្លួនវ័យ២២ឆ្នាំរូបនេះ មុនពេល កិច្ចសន្យានៅកីឡាដ្ឋាន Parc des Princes និងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ដើម្បីជៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយ។
ទោះយ៉ាងណាយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានរៀបរាប់ខាងលើនេះបានបញ្ជាក់ថា ងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ ក្លឹបកំពុងទាក់ទងជាមួយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលកីឡាករ Richarlison បច្ចុប្បន្នកំពុងលេងឱ្យក្រុម Everton នៅក្របខ័ណ្ឌ Premier League ហើយកីឡាកររូបនេះក៏ជាមិត្តភក្តិជិតស្និទ្ធរបស់ Neymar នៅក្នុងក្រុមជម្រើសជាតិផងដែរ។
ប្រភព៖ Besoccer